បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង Challenge បទ​នោះ។

Advertisement

អ្នក​គាំទ្រ​រក​ឃើញ​ថា គណនី Instagram របស់​មេក្រុម Big Bang បាន​ចុច Like លើ​ផុស​របស់ N.John ដល់​ទៅ ៣ ឯណោះ ដែល​មួយ​ៗ​សុទ្ធសឹង​ជា​វីដេអូ​ចម្រៀង​ខ្លី​ៗ អម​ដោយ​ក្បាច់​រាំ​រស់​រវើក​របស់ «Pop Out»។ ទាំង​អ្នក​គាំទ្រ Big Bang,G-dragon និង​អ្នក​គាំទ្រ K-pop ក្រុម​ផ្សេង​ទៀត​នៅ​ខ្មែរ សុទ្ធតែ​សប្បាយ​រីករាយ​ជាមួយ​សមិទ្ធផល​ដែល​កូន​ប្រុស​ទី​២ របស់​កំពូល​តារា​ប្រុស ព្រាប សុវត្ថិ ធ្វើ​បាន​នៅ​ពេល​នេះ។

ក្នុង​នោះ​អ្នក​គាំទ្រ​បាន​លើកឡើង​ថា G-dragon មិនមែន​ចេះតែ​ចុច Like លើ​បទ​ចម្រៀង ឬ​ផុស​ផ្សេង​ៗ​ផ្ដេសផ្ដាស​ឡើយ បើ​មិន​បាន​តាមដាន និង​មាន​ចំណុច​អស្ចារ្យ​អាច​ទាក់ទាញ​ចិត្ត​បាន ម្ចាស់​បទ «A BOY» ប្រហែល​មិន​ធ្វើ​រឿង​នោះ​ទេ។ មួយ​វិញ​ទៀត​អ្នក​គាំទ្រ​អះអាង​ថា G-dragon មិនមែន​ចុច​ដោយ​ចៃដន្យ ក៏​ព្រោះតែ King of K-pop រូប​នេះ​បាន​បង្ហាញ​ការ​ចូលចិត្ត​លើ​ផុស​របស់ N.John ដល់​ទៅ ៣ ដង។

បើ​ទោះ​ជា​បទ «Pop Out» ចេញ​ជាច្រើន​ខែ​ហើយ​ក៏​ដោយ តែ​បទ​កំពូល​របស់ N.John នៅ​ទទួល​បាន​ការ​គាំទ្រ​ទាំង​នៅ​ប្រទេស​កំណើត និង​នៅ​កូរ៉េ​ដោយ​មាន​ការ Challenge ពី​សំណាក់​តារា​ល្បី​ៗ​នៅ​កូរ៉េ​ដោយ​ក្នុង​នោះ​ក្រុម​បុរស TREASURE, ENHYPEN ព្រម​ទាំង​ក្រុម​ជាច្រើន​ទៀត​សុទ្ធតែ​បាន​ស្គាល់​ពី​បទ​កូន​ខ្មែរ​រូប​នោះ៕

Screenshot
អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា