បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយ​បញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ​ទូរស័ព្ទជាមួយគ្នា។

Advertisement

ជាក់ស្ដែង នៅក្នុងវគ្គទី ៩៤ នេះ Daesung បានរៀបចំគម្រោងធ្វើឱ្យ G-Dragon និង Lee Soo Hyuk ភ្ញាក់ផ្អើលដោយបានអញ្ជើញមិត្តសម្លាញ់២​ រូបមកធ្វើជាភ្ញៀវកិត្តិយស តែមិនបានប្រាប់នរណាម្នាក់ឱ្យដឹងឡើយ។

ដ្បិតនៅពេលជួបគ្នាដំបូង តារាចម្រៀង និងតារាសម្ដែងទាំងគូ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្ដីតែក្រោយមកតារាទាំង ២ ក៏ផ្តើមជជែកគ្នាយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនេះ G-Dragon បានរំឭកពីឫសគល់នៃមិត្តភាពជាង ២០ឆ្នាំថា៖ “ពួកយើងបានជួបគ្នាដំបូងនៅឆ្នាំដំបូងនៃវិទ្យាល័យ កាលនោះពួកយើងប្រហែលជាមានអាយុ ១៦ ឬ ១៧ ឆ្នាំហ្នឹងឯង”។

ក្នុងនាមជាពិធីករ Daesung បានសួរភ្ញៀវកិត្តិយសទាំង ២ ថា តើពួកគេនិយាយទូរស័ព្ទជាមួយគ្នាញឹកញាប់ប៉ុណ្ណា? G-Dragon បានឆ្លើយតបវិញថា ពួកគេនិយាយគ្នាញឹកញាប់ណាស់ ព្រោះ Lee Soo Hyuk ជាមនុស្សឆាប់អផ្សុក ចំណែកលោកវិញក៏ជាមនុស្សចូលចិត្តនិយាយច្រើន ដោយមួយលើកៗគឺអាចមានពេលចន្លោះ ១ ទៅ ២ម៉ោង។

Daesung បានសួរដេញដោលទៅមិត្តរួមក្រុមរបស់ខ្លួនបន្តថា៖ “ប្រសិនបើ Soo Hyuk មានអារម្មណ៍ឯកា តើអ្នកបានជួយកំដរគេឱ្យអស់ពីសមត្ថភាពដែរឬទេ?”

ភ្លាមនោះ Lee Soo Hyuk បានប្រកែកបែបលេងសើចវិញថា៖ “អ្នកគិតថា គេតាំងចិត្តកំដរខ្ញុំមែនទែន? ប្រាកដជាអត់ទេ។ គេគ្រាន់តែបើក Speaker សំឡេងខ្ញុំ ហើយចុចលេងបណ្ដាញសង្គមតែប៉ុណ្ណោះ”។

ក្នុងគ្រានេះ Daesung ក៏បានទម្លាយអាថ៌កំបាំងនៅពីក្រោយអត្ថន័យបទចម្រៀង “This Love” របស់ G-Dragon ផងដែរថា ត្រង់ឃ្លាដែលច្រៀងថា “មិត្តភក្តិប្រាប់ថាខ្ញុំជាមនុស្សល្ងង់” ការពិតមិត្តភក្តិម្នាក់នោះគឺ Lee Soo Hyuk នេះឯង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា