១១. ចេញពីរបាំងស្បែក (Out of My Skin) ដឹកនាំដោយ Sasapin Siriwanij និពន្ធដោយ Jean-Baptiste Phou
១២. បេតិកភណ្ឌ (Heritages) ដឹកនាំដោយ Karim Belkacem Saadi
១៣. One Man Macbeth ដឹកនាំដោយ William Mann ផ្អែកលើអក្សរសិល្ប៍រឿង Macbeth និពន្ធដោយ William Shakespeare ។
អ្វីទៅជាមហោស្រព Golden (r)Age ?
មហោស្រព Golden (r)Age បង្កើតឡើងដោយ The Last Stage ដែលជាមជ្ឈមណ្ឌលសិល្បៈសហសម័យដែលលើកទឹកចិត្តឱ្យសិល្បករជំនាន់ថ្មីធ្វើពិសោធន៍ និងសិក្សាពីទម្រង់សិល្បៈផ្សេងៗគ្នា។ ការបង្កើតមហោស្រពសិល្បៈសម្ដែង Golden (r)Age គឺដើម្បីរួមបញ្ចូលគ្នារវាងស្នាដៃជាច្រើនរបស់សិល្បករចម្រុះ និងជាចំណុចតភ្ជាប់នៃការអភិវឌ្ឍសកម្មភាពសិល្បៈវប្បធម៌របស់សិល្បករ ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ជាពិសេសផ្ដល់ឱកាសអនុវត្តជំនាញ គំនិតច្នៃប្រតិដ្ឋសិល្បៈ ការរៀបចំ ភស្តុភារ ដែលជាតម្រូវការចម្បងដែលមហោស្រពសិល្បៈធំៗតម្រូវការ៕