បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

Advertisement

កាលពីថ្ងៃទី៨​ ខែមេសា នេះ EVAN បានបើកដំណើរការគណនីបណ្ដាញសង្គមផ្លូវការរបស់ខ្លួន និងបានទម្លាយរូបភាព Profile ដំបូង ដែលជាសញ្ញានៃការចាប់ផ្ដើមជាថ្មី បន្ទាប់ពីការចាកចេញពីក្រុម។ នៅក្នុងរូបភាពទាំងនោះ តារាប្រុសវ័យ ២៥ឆ្នាំ បានបង្ហាញខ្លួនជាមួយម៉ូដសក់បែបធម្មជាតិ និងការតុបតែងមុខតិចតួចបំផុត។

ក្នុងគោលគំនិតបែបនេះ ទីភ្នាក់ងារ Belift Lab បានពិពណ៌នាថា នេះគឺជាទម្រង់មុខមាត់ដ៏ “ពិតប្រាកដ” និង “បរិសុទ្ធ” របស់តារាប្រុសរូបនេះ ខណៈផ្តោតសំខាន់ទៅលើអត្តសញ្ញាណបែបធម្មជាតិ ដែលជាទម្រង់ដើមរបស់លោកមុនពេលកែច្នៃ ឬប្រែប្រួលទៅតាមឧស្សាហកម្មកម្សាន្ត និងមុនពេលដែលមជ្ឈដ្ឋានខាងក្រៅមានការយល់ឃើញបែបណាមួយមកលើលោក។  

តារាប្រុសដែលទើបតែប្ដូរឈ្មោះនេះ បាននិយាយថា ឈ្មោះ EVAN មានអត្ថន័យសំខាន់សម្រាប់ខ្លួនលើសពីការប្តូរឈ្មោះធម្មតា។ លោកបាននិយាយថា៖ “EVAN គឺជាឈ្មោះដែលខ្ញុំបានប្រើតាំងពីក្មេង។ វាពោរពេញទៅដោយការចងចាំដ៏មានតម្លៃ។ ខ្ញុំចង់យកឈ្មោះដែលខ្ញុំបានបង្កើតកាលពីនៅតូចមកប្រើវិញ ហើយបង្ហាញខ្លួនជា EVAN ជាមួយផ្នត់គំនិតថ្មី”។

លោកបានឱ្យដឹងបន្ថែមទៀតថា៖ “ខ្ញុំនឹងឈានជើងចូលទៅរកអ្នកគាំទ្របន្តិចម្តងៗ ជាមួយតន្ត្រីដែលឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ និងដ៏ធម្មជាតិបំផុតរបស់ខ្ញុំ”។

គួរឱ្យដឹងផងដែរថា EVAN បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម ENHYPEN ក្នុងឆ្នាំ ២០២០ ក្រោមឈ្មោះថា Heeseung ហើយទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សតាមរយៈទេពកោសល្យដ៏សម្បូរបែប រួមមានសមត្ថភាពច្រៀង បច្ចេកទេសរ៉េប និងការសម្តែងលើឆាកតន្រ្តីនានា។

លោកក៏បានសាងកេរ្តិ៍ឈ្មោះជាអ្នកនិពន្ធបទចម្រៀងផងដែរ ដោយបានរួមចំណែកក្នុងបទចម្រៀងដូចជា Highway 1009 និង Dial Tragedy ដែលបង្ហាញពីជំនាញក្នុងការសរសេរទំនុកច្រៀង បង្កើតបទភ្លេង និងការផលិតបទចម្រៀង។

លុះមកដល់ថ្ងៃទី១០ ខែមីនា កន្លងទៅ Belift Lab បានប្រកាសពីព័ត៌មាននៃការចាកចេញរបស់ Heeseung តាមរយៈកម្មវិធី Weverse ដោយបានពន្យល់ថា ក្រោយមានការពិភាក្សាជាច្រើនទាក់ទងនឹងទិសដៅ និងគោលដៅអនាគតរបស់ក្រុម លទ្ធផលបានបង្ហាញថា Heeseung មានចក្ខុវិស័យចង់បន្តធ្វើតន្ត្រីផ្ទាល់ខ្លួន ជាសិល្បករទោល៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា