នៅពេលដែល Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសា អាចចេញទៅប្រកួតនៅប៉ូឡូញហើយនោះ អ្នកគាំទ្រពិតជាញាប់ញ័រ និងបន់ស្រន់សូមឲ្យកញ្ញា ហុក សារីតុលា ទទួលបានវីសាចេញទៅប្រកួតដែរ។

នៅពេលដែល Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសា អាចចេញទៅប្រកួតនៅប៉ូឡូញហើយនោះ អ្នកគាំទ្រពិតជាញាប់ញ័រ និងបន់ស្រន់សូមឲ្យកញ្ញា ហុក សារីតុលា ទទួលបានវីសាចេញទៅប្រកួតដែរ។

ទីបំផុតកាលពីថ្ងៃ ២៩ ខែមិថុនា ឆ្នាំ ២០២៦ កញ្ញា តុលា អាចទទួលបានវីសាចេញទៅប្រកួតនៅប្រទេសប៉ូឡូញហើយ។ ម្នាក់ៗពិតជាសប្បាយរីករាយនឹងដំណឹងល្អនេះណាស់ ព្រោះ តុលា គឺជាបវរកញ្ញាខ្មែរដែលមានសមត្ថភាព រូបសម្រស់ និងបទពិសោធន៍ពេញខ្លួនដែលអាចប្រជែងលើវេទិកា Miss Supranational 2026 បាន។
មិនថាអ្នកគាំទ្រ និងហ្វេនផេកឡើយម្នាក់ៗភ័យបុកពោះ ព្រោះអំឡុងពេលដាក់ស្នើសុំវីសាមានការប្រែប្រួលខ្លះ ធ្វើឲ្យ Miss Supranational Cambodia 2026 មានអារម្មណ៍មិនល្អបន្តិចបន្តួច។ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទីបំផុត ហុក សារិតុលា ក៏អាចទទួលបានវីសាដូចបំណង ដើម្បីបានចេញទៅប្រកួតនៅប៉ូឡូញ។


អ្នកគាំទ្រព្រួយបារម្ភខ្លាច តុលា មិនបានចេញទៅប្រកួត ព្រោះនាងខកខានចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិប៉ុន្មានដងហើយ ដោយមានត្រូវខកខានចេញទៅMiss Intercontinental ឆ្នាំ ២០២៥ នៅប្រទេសអេហ្ស៊ីប ហើយកាលពីឆ្នាំ ២០២១ តុលា ខកខានមិនបានចេញទៅប្រកួត Miss Wisdom World 2021 នៅវៀតណាម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩៕




រូបភាព៖ Hok Sarytola និង Miss Supranational Cambodia
