កាលពីពេលថ្មីៗនេះ តារាចម្រៀងនៅខ្មែរតែសញ្ជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង់ ទើបតែចុះហត្ថលេខាជាសមាជិក K’ve entertainment ដែលក្នុងនោះមានសិល្បករខ្មែរជាច្រើនវ័យក្មេង ថែមទាំងទេពកោសល្យពេញខ្លួន មិនថាច្រៀងរាំនោះឡើយ និងសម្ដែង។

កាលពីពេលថ្មីៗនេះ តារាចម្រៀងនៅខ្មែរតែសញ្ជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង់ ទើបតែចុះហត្ថលេខាជាសមាជិក K’ve entertainment ដែលក្នុងនោះមានសិល្បករខ្មែរជាច្រើនវ័យក្មេង ថែមទាំងទេពកោសល្យពេញខ្លួន មិនថាច្រៀងរាំនោះឡើយ និងសម្ដែង។

ក្នុងនោះក៏មានព្រះនាង នរោត្តម ជេនណា ក៏ជាសមាជិកគ្រួសារ K’ve ផងដែរ ហើយគ្រាន់តែចូល K’ve entertainment ភ្លាម បេក្ខភាពលេចធ្លោ The Voice Cambodia រដូវកាលទី ៣ ហ៊ូអ៊ីន ហ្វាង់ បានបង្ហាញភាពស្និទ្ធស្នាល ដោយចេញវីដេអូរួមគ្នារវាងនាង និងសែរាជវង្ស ដែលជាតារាចម្រៀងស្រីវ័យក្មេងក្នុងប្រទេសកម្ពុជា។
ហ៊ូអ៊ីន ហ្វាង់ និងព្រះនាង នរោត្តម ជេនណា បានលេង Challenge បទ «មែនឬលេង» ដែលជាបទចម្រៀងរបស់ទ្រង់ ជេនណា ផ្ទាល់ ហើយក៏ជាបទពេញនិយមក្នុងស្រទាប់យុវវ័យផងដែរ។ វីដេអូរួមគ្នារវាងព្រះនាង ជេនណា និងតារាចម្រៀងខ្មែរ សញ្ជាតិកូរ៉េខាងត្បូង ហ៊ូអ៊ីន ហ្វាង់ ធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំង។



គ្រាន់តែវីដេអូ Challenge បទ «មែនឬលេង» ខ្លីត្រឹម ១៥ វិនាទីដែលបង្ហោះលើ Facebook Page ផ្លូវការរបស់ ហ៊ូអ៊ីន ហ្វាង់ មានអ្នកមើលរហូតទៅដល់ជាង ១ លាននាក់ហើយ និងអ្នកចុច Like ជាង ១០ ម៉ឺននាក់ឯណោះ។
អ្នកគាំទ្ររបស់ ព្រះនាង នរោត្តម ជេនណា និង ហ៊ូអ៊ីន ហ្វាង់ បានបញ្ចេញមតិដូចៗគ្នាថា តារាចម្រៀងរបស់ K’ve entertainment ពិតជាស្រស់ស្អាត និងពូកែដូចគ្នា ហើយក៏ចង់ឲ្យតារាចម្រៀងរួមទ្រនំទាំង ២ មានចម្រៀង ឬសម្ដែងរួមគ្នាផងដែរ៕





រូបភាព៖ Jenna Norodom
