បេក្ខភាព The Next Level: Rapstar JayX បានឡើងបកស្រាយបទ «ស្រែ/Rice Field» ពិតជាមានន័យ និងជាការលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាផងដែរ។ កំលោះមកពីខេត្តព្រៃវែងរូបនេះបានឆក់យកបេះដូងអ្នកទស្សនា ហើយសូម្បីតែថ្នាក់ដឹកនាំស្ថាប័នរដ្ឋ គឺឧបនាយករដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី។
មកដល់វគ្គ “ភាពជាខ្មែរ គឺ Khmerness” បេក្ខភាពម្នាក់ៗបានលើយកអត្តសញ្ញាណខ្មែរដ៏សម្បូរបែប មកបង្ហាញ ដែលបេក្ខជននីមួយៗបានសម្រិតសម្រាំងយ៉ាងពិសេស។ វគ្គ “ភាពជាខ្មែរ/Khmerness” បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍លើ JayX ខ្លាំងមួយកម្រិតថែមទៀត ព្រោះមិនថាទំនុកច្រៀង ភ្លេង ចុងជួន និងអត្ថន័យល្អជាពិសេសរបស់បេក្ខភាពនៃកូនក្រុម Vito រូបនេះខ្លាំងមិនធម្មតា ដ្បិតអីកាលបង្ហាញខ្លួននៅវគ្គ The Next Level Rapstar វគ្គ Audition JayX បានទាក់ទាញ វណ្ណដា ដែលជា Producer ម្នាក់ក្នុងកម្មវិធី ហើយកាលពីថ្ងៃរាត្រីសុក្រ វណ្ណដា បានហៅ JayX ថាជាអាយដលលោកវិញ។
អំពីខ្លឹមសារនៃចម្រៀង ថ្លែងពីស្រូវ ដែលជាស្បៀងអាហារមិនអាចកាត់ថ្លៃបាននៅប្រទេសកម្ពុជា JayX បានរៀបរាប់ពីតម្លៃ និងការដឹងគុណពីស្រូវ អង្ករ ដែលប្រជាកសិករខិតខំធ្វើបានយ៉ាងលំបាក ទម្រាំផលិតចេញបាន១គ្រាប់ៗ។ នៅក្នុងបទចម្រៀង អតីតកម្មកររោងចក្ររូបនេះ បានបង្រៀនមហាជនឲ្យកាន់តែតែដឹងតម្លៃអ្នកធ្វើស្រែ កុំខ្ជះខ្ជាយកម្លាំងញើសឈាមកសិករ ដែលហត់នឿយរាប់តាំងពីសាបព្រោះសំណាប ដកស្ទូង ច្រូតបោកបែន និងប្រើកម្លាំងមនុស្សលើក ១ ប៉ាវៗ ៥០ គីឡូដោយខ្លួនឯង។
JayX មានឈ្មោះពិត ខុម យ៉ុងជេ បានធ្វើឲ្យអ្នកទស្សនា ក៏ដូចជាអ្នកស្ដាប់ដែលជាកសិករ ខ្លោចចិត្តនៅពេលដែលបន់ស្រន់ចង់ឲ្យតម្លៃស្រូវបានថ្លៃដូចកាលឆ្នាំ ២០០៨ ព្រោះតម្លៃស្រូវពេលនោះ សំឡេងហ៊ោពេញស្ទូឌីយោបាយ័ន TV។ ម្នាក់ៗបានសរសើរថាបទ «ស្រែ» ពីរោះ ហើយថែមទាំងមានន័យខ្លាំង បូករួម prop ដូចទិដ្ឋភាពនៅស្រុកស្រែពិតៗ៕
រូបភាព៖ Baramey Production និង JAYX