បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈុតព្រះនាង ជេនណា ក្នុងការសម្ដែងនៅកម្មវិធី Hainan Spring Festival Gala ក្នុងខេត្តហៃណាន

ឈុតព្រះនាង ជេនណា ក្នុងការសម្ដែងនៅកម្មវិធី Hainan Spring Festival Gala ក្នុងខេត្តហៃណាន

ការងារ​របស់​ព្រះនាង​នរោត្តម ជេនណា នៅ​ប្រទេស​ចិន​មមាញឹក​ខ្លាំង​ណាស់ សឹងតែ​ថា​មួយ​ឆ្នាំ​ៗ​សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ​ពាក់​កណ្ដាល​នៅ​ខ្មែរ ហើយ​កន្លះ​ឆ្នាំ​ទៀត​ទ្រង់​ទៅ​ចូលរួម​ថត​កម្មវិធី​ផ្សេងៗនៅ​ទី​នោះ។ ដូច​ថ្មី​ៗ​នេះ ព្រះនាងខ្មែរ​មាន​ព្រះជន្ម ១៣ ព្រះ​វង្សា បាន​ចូលរួម​ការ​សម្ដែង​មួយ​នៅ​ខេត្ត​ហៃណាន។

Advertisement

ព្រះនាង នរោត្តម ជេនណា បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Hainan Spring Festival Gala ក្នុង​ខេត្ត​ហៃណាន ជាមួយ​ក្រុម​ចម្រៀង​កុមារ ដែល​កម្មវិធីបង្ហាញ​ពី​និមិត្តរូបនៃ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​ចិន និង​កម្ពុជា ក្នុង​ការ​ចែករំលែក​ទន្លេ​ជា​ប្រភព​ទឹក​តែ​មួយ និង​បេះដូង​តែមួយ។

ទ្រង់​បាន​បកស្រាយបទ «Drinking from the Same River » ជា​ភាសា​ចិន បាន​យ៉ាង​ល្អ​បូក​រួម​ជាមួយ​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​បែប​នារី​ខ្មែរ ដែល​ជា​អ្នក​តំណាង​ខ្មែរ​លើ​ឆាក​អន្តរជាតិ និង​រ៉ូប​ពណ៌​ផ្កាឈូក មាន​ឌិន​អង្កាំ​ពណ៌​មាន ក្រហម និង​ចម្រុះ​ពណ៌​ដទៃ​ទៀត។

សម្រាប់​ឈុត​ទី​២​នេះ រឹតតែ​ស្រស់​ស្អាត និង​ធ្វើឲ្យ​ព្រះនាង​ខ្មែរ មើល​ទៅ​កាន់តែ​ស្រស់​ស្អាត ជាមួយ​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់។ ២ ឈុត​ខាងក្រោម​របស់​ព្រះនាង នរោត្តម ជេនណា មើល​ទៅ​ទាំង​ស្រស់​ស្រទន់ និង​អស្ចារ្យ​សម​នឹង​រូបរាង​ទ្រង់​តែ​ម្ដង៖

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា