នៅថ្ងៃទី១១ ខែកុម្ភៈនេះ សារព័ត៌មាន Korea Economic TV បានចុះផ្សាយថា Jennie បានទិញអាគារមួយកន្លែងស្ថិតក្នុងខណ្ឌ Yongsan ទីក្រុងសេអ៊ូល ក្នុងតម្លៃ ២០ ប៊ីលានវ៉ុន ឬប្រមាណ ១៣.៧ លានដុល្លារអាមេរិក។

ប្រភពដដែលបានឱ្យដឹងថា តារាស្រីវ័យ ៣០ឆ្នាំបានទិញអាគារនេះតាំងតែពីខែឧសភា ឆ្នាំ២០២៥ និងបានផ្ទេរសិទ្ធិកាន់កាប់ជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំតែមួយ។ យ៉ាងណាមិញ មិនមានព័ត៌មានទាក់ទងនឹងការដាក់បញ្ចាំពាក់ព័ន្ធនឹងអគារនេះទេ ដែលនាំឱ្យអ្នកជំនាញលើកឡើងថា តារាស្រីរូបនេះបានទិញអាគារនេះដោយប្រាក់សុទ្ធទាំងស្រុង។
គួរឱ្យដឹងថា អាគារខាងលើនេះបានសាង់សង់តាំងតែពីឆ្នាំ ១៩៧០ មានកម្ពស់ ២ជាន់ និងជាន់ក្រោមដីមួយជាន់ មានទំហំសរុប ៥៥១ ម៉ែត្រការ៉េ។ ស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយស្ថានទូតបរទេស បច្ចុប្បន្ន អាគារនេះក៏ជាទីតាំងរបស់ស្ថានទូតអ៊ីរ៉ាក់ប្រចាំប្រទេសកូរ៉េខាងត្បូងដូចគ្នា។

ក្រៅពីអាជីពសិល្បៈ Jennie ក៏ជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យដូចគ្នា។ កាលពីឆ្នាំ ២០២៣ នាងបានទិញវីឡាប្រណិតមួយនៅក្នុងតំបន់ UN Village ក្នុងតម្លៃ ៥ ប៊ីលានវ៉ុន ល្បាក់ ៣.៤ លានដុល្លារអាមេរិក ដោយបង់ជាប្រាក់សុទ្ធទាំងស្រុងដូចគ្នា។ នេះបើផ្អែកតាមសារព័ត៌មាន Kbizoom។
ក្នុងពេលជាមួយគ្នានេះ ក្រុម BLACKPINK ត្រៀមនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី ២៧ ខែកុម្ភៈ ខាងមុខ ជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៣ ក្រោមឈ្មោះថា DEADLINE។ អាល់ប៊ុមនេះនឹងរួមបញ្ចូលបទចម្រៀងសរុប ៥ បទ រួមមានបទ GO, JUMP, Me and my girls, Champion និង Fxxxboy៕

























