បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jennie យកប្រាក់ចំណេញពីកម្មវិធីតាំងពិព័រណ៍ បរិច្ចាគផ្ដល់ភាពកក់ក្ដៅដល់អ្នកដែលកំពុងខ្វះខាតក្នុងរដូវរងា

Jennie យកប្រាក់ចំណេញពីកម្មវិធីតាំងពិព័រណ៍ បរិច្ចាគផ្ដល់ភាពកក់ក្ដៅដល់អ្នកដែលកំពុងខ្វះខាតក្នុងរដូវរងា

Jennie បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ប្រហែល ៧៥០០០ ដុល្លារ ដើម្បីជួយដល់មនុស្សចាស់ដែលមានជីវភាពខ្វះខាតក្នុងការទិញធ្យូងមកកម្តៅផ្ទះក្រោមអាកាសធាតុត្រជាក់។​ នេះបើផ្អែកតាម The Korea Times។

Advertisement

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ តារាចម្រៀងប្រុស និងជាសប្បុរសជន Sean បានចែករំលែកដំណឹងនេះនៅលើបណ្តាញសង្គមរបស់លោក ដោយរៀបរាប់ថា៖ “Jennie សមាជិកក្រុម BLACKPINK បានបរិច្ចាគទឹកប្រាក់ ១០០ លានវ៉ុន ដល់ធនាគារធ្យូងអនាម័យ (Briquette Bank) តាមរយៈយុទ្ធនាការ Raise Korea’s Temperature by 1 Degree របស់ខ្ញុំ ដោយស្នើឱ្យប្រើប្រាស់ថវិកានេះសម្រាប់មនុស្សចាស់ដែលត្រូវការធ្យូងអនាម័យដើម្បីកម្តៅផ្ទះក្នុងរដូវរងា»។

លោកបានឱ្យដឹងបន្ថែមថា ថវិកាបរិច្ចាគនេះ គឺបានមកពីប្រាក់ចំណេញនៃការតាំងពិព័រណ៍រូបថតរបស់ Jennie កាលពីខែមករា ដែលមានឈ្មោះថា “J2NNI5” បូករួមជាមួយនឹងប្រាក់ផ្ទាល់ខ្លួនពីតារាស្រីវ័យ ៣០ឆ្នាំ។ ថវិកានេះអាចទិញធ្យូងអនាម័យបានប្រហែល ១១២ ០០០ ដុំ ដែលគ្រប់គ្រាន់សម្រាប់ផ្តល់ភាពកក់ក្តៅដល់ផ្ទះចំនួន ៥៦០ ខ្នង ក្នុងរយៈពេលមួយខែ។

ខណៈពេលដែលអ្នកគាំទ្រនាំគ្នាសសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់នាង Jennie ផ្ទាល់មិនបានចែករំលែករឿងខាងលើជាសាធារណៈទេ។ ផ្ទុយទៅវិញ ក្នុងថ្ងៃតែមួយ សមាជិកក្រុម​ BLACKPINK រូបនេះ បានបង្ហោះរូបភាពបង្ហើបពីអាល់ប៊ុមថ្មីរបស់ក្រុម ដែលមានចំណងជើងថា “DEADLINE” នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអាល់ប៊ុមខ្នាតតូចទី៣ នេះ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ខាងមុខនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា