បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិតកម្មបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HYBE។

Advertisement

កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ ABD បានបើកគណនីបណ្ដាញសង្គមផ្លូវការ និងបានបញ្ចេញវីដេអូខ្លីចំនួន ៦ ដើម្បីណែនាំក្រុមចម្រៀងនារីខេប៉ុបដំបូងបង្អស់របស់ខ្លួន ដែលរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅឆមាសទី២ ក្នុងឆ្នាំនេះ។

ផ្អែកតាមសារព័ត៌មាន The Korea Times ក្នុងចំណោមសមាជិកទាំងអស់ Park Seo-yeon ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនខ្លាំងជាងគេ ដោយសារតែរូបនាងមានទំនាក់ទំនងគ្រួសារជាមួយ Jihyo។

នៅពេលដែលតារាស្រីកើតឆ្នាំ២០០៨ រូបនេះបង្ហាញខ្លួនជាផ្លូវការ នឹងធ្វើឱ្យបងប្អូនស្រីទាំង ៣ នាក់ក្នុងគ្រួសាររបស់ Jihyo ក្លាយជាសិល្បករទាំងអស់ ដោយក្នុងនោះបងស្រីច្បងគឺ Jihyo ជាសមាជិកក្រុម TWICE ចំណែកឯបងស្រីទីពីរគឺ Lee Ha-eum កំពុងចាប់អាជីពជាតារាសម្តែង ដោយភាគច្រើនសម្តែងក្នុងរឿងភាគ Web Dramas។

ក្រៅពីការបង្ហាញវត្តមានសមាជិកក្រុមចម្រៀងថ្មី នៅក្នុងវីដេអូខ្លីនោះ ABD ក៏បានណែនាំខ្លួនថាជា «ផលិតកម្មថ្មីមួយដែលមានជំនាញឯកទេសខាងក្រុមចម្រៀងនារី» ជាមួយនឹងគោលគំនិតផ្ដោតលើការបំបែកក្រឹត្យក្រមចាស់ៗ ដើម្បីស្វែងរកលទ្ធភាពថ្មីៗ។ ស្របគ្នានឹងឈ្មោះផលិតកម្ម ABD ដែលបានមកពីពាក្យពេញថា “A Bold Dream” ឬមានន័យថា “ក្ដីសុបិនដ៏ក្លាហាន”។

ចំពោះក្រុមចម្រៀងស្រីថ្មីដែលត្រៀមបង្ហាញខ្លួននេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Han Sung-soo ដែលជាផលិតករជំនាញមួយរូប ធ្លាប់រួមការងារជាមួយក្រុមល្បីៗជាច្រើន រួមមាន SEVENTEEN IZ*ONE After School និង TWS៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា