Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ផ្អែកតាមការឱ្យដឹងរបស់ Pledis Entertainment វត្តមានចូលរួមនេះ គឺជាផ្នែកមួយនៃកម្មវិធី “Going Together — For Youth Creativity & Well-Being” ដែលជាគំនិតផ្តួចផ្តើមយុវជនជាសកល ក្រោមកិច្ចសហការរួមគ្នារវាងក្រុម Seventeen និងអង្គការ UNESCO។
តារាចម្រៀងសញ្ជាតិអាមេរិកដើមកំណើតកូរ៉េរូបនេះ នឹងតំណាងឱ្យក្រុម ដើម្បីផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់យុវជនទូទាំងពិភពលោក។ កម្មវិធីនេះនឹងមានការចូលរួមពីអគ្គនាយកអង្គការ UNESCO លោក Khaled El-Enany ហើយនឹងមានការផ្សាយបន្តផ្ទាល់ នៅលើបណ្តាញ YouTube ផ្លូវការរបស់អង្គការផងដែរ។

គួរឱ្យដឹងថា UNESCO បានតែងតាំង Seventeen ជាទូតសុឆន្ទៈតំណាងយុវជនប្រចាំអង្គការនេះ កាលពីឆ្នាំ ២០២៤ ខណៈក្រុមបានបរិច្ចាគថវិកា ១ លានដុល្លារ ដើម្បីបង្កើតមូលនិធិយុវជនសកល។ មូលនិធិនេះមានគោលបំណងគាំទ្រដល់គម្រោងនានាដើម្បីពង្រឹងទំនុកចិត្តរបស់យុវជនតាមរយៈតន្ត្រី សិល្បៈ និងកីឡា ព្រមទាំងការបង្កើតសហគមន៍យុវជនច្នៃប្រតិដ្ឋ និងលើកកម្ពស់សុខភាពផ្លូវចិត្ត៕
