Haruto ដែលជាសមាជិក TREASURE និងជាក្រុម K-Pop ដែលបានមកប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅនោះ បានចាប់អារម្មណ៍ជាមួយបទចម្រៀងកូនខ្មែរ ដែលបកស្រាយដោយ N.John តាមការសំណូមពររបស់អ្នកគាំទ្រនៅកម្ពុជា ឬ cam-Teume។

Haruto ដែលជាសមាជិក TREASURE និងជាក្រុម K-Pop ដែលបានមកប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅនោះ បានចាប់អារម្មណ៍ជាមួយបទចម្រៀងកូនខ្មែរ ដែលបកស្រាយដោយ N.John តាមការសំណូមពររបស់អ្នកគាំទ្រនៅកម្ពុជា ឬ cam-Teume។

កាលពីម្សិលមិញ Haruto ដែលជាជនជាតិជប៉ុនបាន Live ជជែកគ្នាលេងហើយក៏មាន Teume បានណែនាំឲ្យ តារារ៉េបវ័យ ២១ ឆ្នាំរូបនេះស្ដាប់បទ «Pop Out» របស់ N.John រួច លោកក៏ចូលទៅមើលលើ YouTube។ ក្រោយស្ដាប់ហើយ Ruto ក៏និយាយថាដូចធ្លាប់ឮបទនោះដែរ (សំដៅបទ Pop Out) ហើយ Haruto ក៏បានអរគុណ Teume ដែលណែនាំបទនោះផងដែរ។
កាលពីមួយរយៈមុន Ahyeon ជាសមាជិកក្រុមចម្រៀង K-Pop នារី BabyMonster និងជាតារាចម្រៀងស្រីជ្រកកោនក្រោមទ្រនំ YG Entertainment ក៏បានរាំ challenges លេងបទ “Pop Out” បទល្បីរបស់ N.John ផងដែរ។ កាលពីថ្ងៃ ២២ ខែមីនា ឆ្នាំ ២០២៦ ដដែល Niki ដែលជាសមាជិក ENHYPEN ក៏បាន challenges បទនោះដូចគ្នា។


ចូលមកដល់ថ្ងៃ ២៣ ខែមីនា ឆ្នាំ ២០២៦ តារា K-Pop មានសញ្ជាតិជប៉ុនម្នាក់ទៀត គឺ Haruto បានចាប់អារម្មណ៍និងស្ដាប់បទតារាចម្រៀងខ្មែរ ដែលមានទេពកោសល្យ និងមានគុណភាព ហើយធ្វើការជាមួយ Producer លំដាប់ហូលីវូដ N.John។ នេះមិនមែនជាលើកទី១ ឡើយដែលតារាកូរ៉េបានស្គាល់ និងស្ដាប់ពីចម្រៀងខ្មែរដែលមានគុណភាព ហើយក៏បញ្ជាក់ថាចម្រៀង និងសិល្បករខ្មែរ បានបោះជំហានឈានជើងទោមុខជាលំដាប់ ហើយក៏អាចប្រកួតប្រជែងជាមួយបរទេសបានដែរ៕
ទស្សនាវីដេអូរបស់ Haruto៖ https://www.facebook.com/reel/1498272305024679
រូបភាព៖ 𝐓𝐑𝐄𝐀𝐒𝐔𝐑𝐄 𝐌𝐀𝐊𝐄𝐑 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 និង N.JOHN
