បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃ ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រុម​អ្នក​គាំទ្រ​របស់​តារា​សម្តែង Kim Soo Hyun ទាំង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​នៅ​ជុំវិញ​ពិភពលោក បាន​រួមគ្នា​បរិច្ចាគ​ថវិកា ១០០ លាន​វ៉ុន ឬ​ប្រហែល ៧៥ ០០០ ដុល្លារ​អាមេរិក ទៅកាន់«មូលនិធិ​បេះដូង​កូរ៉េ» (Korea Heart Foundation) ដើម្បី​អបអរ​សាទរ​ថ្ងៃ​ខួបកំណើត​របស់​តារា​ប្រុស​រូប​នេះ។

Advertisement

តំណាង​អ្នកគាំទ្រ​ដែល​បាន​ស្ម័គ្រចិត្ត​រៀបចំ​ការ​បរិច្ចាគ បាន​ឲ្យ​ដឹង​ពី​គោលបំណង​បន្ត​វប្បធម៌​ចែក​រំលែក តាម​គំរូ​របស់ Kim Soo Hyun ដែល​តែងតែ​ធ្វើ​ការងារ​សប្បុរសធម៌​រហូត​មក។ ថវិកា​ទាំងអស់​នេះ នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​ការ​ចំណាយ​លើ​ការ​វះកាត់ សម្រាប់​កុមារ​ដែល​កើត​ជំងឺ​បេះដូង និង​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។

ជាក់ស្ដែង ការ​បរិច្ចាគ​នេះ​ក៏​មាន​អត្ថន័យ​ចំពោះ​តារា​ប្រុស​វ័យ ៣៨ ឆ្នាំ​រូប​នេះ ដោយ​លោក​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​កម្រិត ៤ មុន​នឹង​វះកាត់​ព្យាបាល​មក​ត្រឹម​កម្រិត ១ វិញ កាលពី​ក្នុង​ឆ្នាំ ២០១៧។

តំណាង​ក្រុម​អ្នក​គាំទ្រ​បាន​ឱ្យ​ដឹង​ថា៖ “អ្នកគាំទ្រ​មកពី​ជុំវិញ​ពិភពលោក​បាន​រួមគ្នា ដើម្បី​ធ្វើ​ឱ្យ​ថ្ងៃ​កំណើត​របស់ Kim Soo Hyun កាន់តែ​មាន​អត្ថន័យ។ យើង​សង្ឃឹមថា ការបរិច្ចាគនេះ នឹងនាំ​មក​ក្តី​សង្ឃឹម​ដល់​អ្នក​ជំងឺ​ជាច្រើន​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​បេះដូង”។

តំណាង​រូប​នោះ​បាន​បន្ថែម​ថា៖ “យើង​មាន​គម្រោង​បន្ត​គាំទ្រ Kim Soo Hyun ព្រមទាំង បន្ត​សកម្មភាព​ដែល​ផ្សព្វផ្សាយ​ឥទ្ធិពល​វិជ្ជមាន​នៅ​ក្នុង​សង្គម​ផង​ដែរ”។

គួរឱ្យដឹងថា បច្ចុប្បន្បនេះ Kim Soo Hyun កំពុងតែ​ជាប់​គាំង​ក្នុង​រឿង​អាស្រូវ  ក្រោយ​ពី​តារា​ស្រី Kim Sae Ron បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ។ លុះ​មក​ដល់​ខែ​មីនា គណនី YouTube Garo Sero Institute បាន​ផ្សព្វផ្សាយ​ថា ក្រុម​គ្រួសារ​របស់​តារា​ស្រី​បាន​អះអាង​ថា Kim Soo Hyun បាន​ទាក់ទង​នឹង Kim Sae Ron តាំងតែ​ពី​នាង​នៅ​ជា​អនីតិជន។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្ទាល់​ខ្លួន Kim Soo Hyun បាន​ចេញ​មក​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ ខណៈ​ពេល​ដែល​ភាគី​ទាំង​សង​ខាង​បាន​បង្ហាញ​ភស្តុតាង​រៀង​ៗ​ខ្លួន​ជា​បន្តបន្ទាប់។ យ៉ាងណាមិញ អស់​​ពេល​ជាង ១ ឆ្នាំ​មក​ហើយ បញ្ហា​ជម្លោះ​ផ្លូវច្បាប់​នៅតែ​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ក្រោយ​មាន​រឿង​អាស្រូវ Kim Soo Hyun បាន​ទទួល​ផល​ប៉ះពាល់​លើ​អាជីព​ការងារ រួមមាន​ការ​សម្ដែង​ភាពយន្ត​ភាគ​របស់ Disney+ ក៏​ដូចជា​ការ​បញ្ចប់​កុងត្រា​ផ្សព្វផ្សាយ​ផលិតផល និង​ការ​ប្ដឹង​ទារ​សំណង​ពី​យីហោ​នានា។

ដូច​សកម្មភាព​គ្រា​នេះ អ្នកគាំទ្រ​ក៏​បាន​ចូលរួម​ការពារ​លោក​ជា​បន្តបន្ទាប់​មិន​ថា​នៅ​លើ​បណ្ដាញ​សង្គម និង​តាមរយៈ​ផ្ទាំង​ផ្សព្វផ្សាយ​តាម​រថយន្ត​នានា​នោះ​ទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា