បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

Advertisement

នា​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦ ខាង​មុខ ក្រសួង​ទេសចរណ៍​នឹង​មាន​ព្រឹត្តិការណ៍​រត់​ចម្ងាយ ៥ គីឡូម៉ែត្រ លើ​កំពូល​ភ្នំ​គិរីរម្យ ចាប់​ពី​ម៉ោង ៦ នាទី​ព្រឹក​តទៅ។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ធំៗ​ចំនួន​២ រួម​មាន៖ ទី១. ផ្សព្វផ្សាយ​ទេសចរណ៍​ធម្មជាតិ ​និង​ជំរុញ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រដូវ​កាល​បៃតង និង​ទី​២. ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា។

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ខាង​លើ ប្រាក់​ចំណេញ​ពី​ការ​លក់​សំបុត្រ​ទាំង​អស់​នឹង​ត្រូវ​បរិច្ចាគ​ទៅ​កាន់​សាលា​រៀន គាំទ្រ​សុខុមាលភាព​កុមារ និង​ការ​អប់រំ​នៅ​តំបន់​ដាច់​ស្រយាល។ ជាមួយ​គ្នា បណ្ដា​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នឹង​ទទួល​បាន​បទពិសោធន៍​មួយ​ប្លែក​គឺ​ការ​រត់​លើ​ផ្លូវ​បេតុង​ចុះ​ឡើង​ភ្នំ ដែល​អាច​ឱ្យ​ខ្លួន​ប្រាណ​របស់​អ្នក​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​បៃតង​ដ៏​បរិសុទ្ធ។

ខាង​ក្រោម​ជា​ព័ត៌មាន​លម្អិត​អំពី​តម្លៃ​សំបុត្រ​ចូល​រួម៖

  • សំបុត្រ 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱: ២០ ដុល្លារ
  • សំបុត្រធម្មតា: ២៥ ដុល្លារ
  • ចុះឈ្មោះរត់ជាក្រុម ៥ នាក់៖ ១០០ ដុល្លារ

កញ្ចប់រង្វាន់ដែលទទួលបាន រួមមាន៖ អាវយឺតរត់ , ស្លាកលេខ, មេដាយ , វិញ្ញាបនបត្រអេឡិចត្រូនិច , ភេសជ្ជៈ និងអាហារសម្រន់ , ​រង្វាន់​សម្រាប់​ TOP3 និងការចាប់រង្វាន់ផ្សងសំណាងជាច្រើន។ កាន់​ពិសេស​ទៀត​នេះ ព្រឹត្តិការណ៍​រត់​ឡើង​ភ្នំ​លើក​នេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​បវរ​កញ្ញា​កម្ពុជា កញ្ញា កុយ អេនណា ផង​ដែរ។ គួរឱ្យដឹងថា បវរ​កញ្ញា​របស់មហាជន​រូប​នេះ ធ្លាប់​បាន​បំពេញ​បេសកកម្ម ដោយ​ការ​ដើរ​ថ្មើរ​ជើង ទៅ​កាន់​ខេត្ត​សៀមរាប យ៉ាង​ជោគជ័យ កាល​ឆ្នាំ​ទៅ​មិញ ដោយ​បានរៃអង្គាស​ថវិកា​យ៉ាង​ច្រើន​ជួយ​ដល់​កុមារ និង​ជន​មាន​ពិការភាព​នៅ​កម្ពុជា​ផង​ដែរ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា