បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

បេក្ខនារី ១៦ រូប​ដែល​ធំ​ធាត់​នៅ​ប្រទេស​បារាំង​បាន​នាំ​គ្នា​ដាក់​ពាក្យ​ចូល​ប្រកួត​កញ្ញា​ឯក​កម្ពុជា ប្រចាំ​ប្រទេស​បារាំង។ ជា​លទ្ធផល កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី ដែល​មាន​ទាំង​សម្រស់ ចំណេះ​ដឹង និង​ភាព​ជា​ខ្មែរ នោះ​គឺ​កញ្ញា Klara Monory Caillaux ។

Advertisement

កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៨ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅ សហគមន៍ខ្មែរនៅប្រទេស​បារាំង បានរៀប​ចំ​ការប្រឡងប្រជែងជ្រើសរើសបវរកញ្ញាតំណាង​​កម្ពុជា​ ប្រចាំប្រទេស​បារាំង ​នៅប៉ាវីយ៉ុង បាល់តា ទី​ក្រុង​ប៉ារីស ហើយបានរកឃើញ​ម្ចាស់​ជយលាភី នៃ Miss Cambodge en France 2026 ក្នុង​ចំណោម​បេក្ខភាព​ទាំង ១៦នាក់ ដែល​សុទ្ធ​សឹង​ជា​កូន​ខ្មែរ​ដែល​ធំ​ធាត់​ និង​រស់​នៅ​ក្នុង​ប្រទេស​បារាំង នោះ​គឺ កញ្ញា ក្លារ៉ា ម៉ូណូរី ។

សម្រាប់​កម្មវិធី​ប្រកួតប្រជែងសម្រស់ ​លើ​ទឹកដី​បារាំង​នា​ពេល​នេះ មិន​ត្រឹម​ជា​ការ​ស្វែង​រក​បវរ​កញ្ញា​តំណាង​កម្ពុជា លើ​ទឹក​ដី​នៃ​ប្រទេស​បារាំង​នោះ​ទេ តែ​ជា​ការ​បង្ហាញ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​នូវ​ទំនៀម​ទម្លាប់ វប្បធម៌​ និង​​សម្លៀក​បំពាក់​បុរាណខ្មែរផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ជ្រើស​កញ្ញា​ឯក​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ​មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធសភា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង គណៈមេប្រយោគ ​១០ រូប ព្រម​ជា​មួយ​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែល​កំពុង​មាន​វត្តមាន​រស់​នៅ​តាម​តំបន់​ជា​ច្រើន ក្នុង​ប្រទេស​បារាំង ក៏​បាន​បង្ហាញ​វត្តមាន​ចូលរួម ដើម្បី​បាន​ឃើញនូវ​វប្បធម៌​ប្រពៃណី ដែល​ស្ដែង​ចេញ​ក្នុង​កម្មវិធី​ដែល​រៀប​ចំ​ដោយ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង។

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា សព្វ​ថ្ងៃ​នេះ កម្មវិធី​ប្រឡង​ជ្រើស​រើស​បវរ​កញ្ញា​កម្ពុជា​នៅ​ឯ​នាយ​សមុទ្រ ឃើញ​ថា​នៅ​សល់​តែ​កញ្ញា​ឯក​ខ្មែរ ប្រចាំ​ប្រទេស​បារាំង ប៉ុណ្ណោះ ខណៈ Miss Cambodian-American និង Miss Cambodian-Australian មក​ដល់​បច្ចុប្បន្ន​នេះ លែង​ឃើញ​មាន​ការ​ប្រកួត​ហើយ៕

រូបភាព ៖ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង & Miss Cambodge en France

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា