រោងដែកប្រក់ស័ង្កសីបានក្លាយជាកន្លែងក្មេងតូចៗក្នុងភូមិដាច់ស្រយាលមួយកន្លែងហៅថាជាសាលារៀន ហើយបានក្លាយជាថ្នាក់រៀនដែលពួកគេអង្គុយក្របយកចំណេះដឹងពីលោកគ្រូ-អ្នកគ្រូស្ទើររៀងរាល់ថ្ងៃ។

រោងដែកប្រក់ស័ង្កសីបានក្លាយជាកន្លែងក្មេងតូចៗក្នុងភូមិដាច់ស្រយាលមួយកន្លែងហៅថាជាសាលារៀន ហើយបានក្លាយជាថ្នាក់រៀនដែលពួកគេអង្គុយក្របយកចំណេះដឹងពីលោកគ្រូ-អ្នកគ្រូស្ទើររៀងរាល់ថ្ងៃ។

ទីនោះជាសាលាបឋមសិក្សាខ្សាច់ពពិល ដែលស្ថិតនៅភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្ន សាលាបឋមមួយនេះកំពុងជួបការលំបាកត្បិតស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយមិនមានថ្នាក់រៀនគ្រប់គ្រាន់សម្រាប់កូនសិស្ស។ តាមការឱ្យដឹងរបស់កញ្ញា កុយ អេនណា ដែលបានចុះដល់ទីតាំងផ្ទាល់ សាលាបឋមមួយនេះមានកូនសិស្សសរុប ៧៨ នាក់ (ស្រី ៣៤ នាក់) មានពីថ្នាក់ទី១ ដល់ទី៦ ហើយជាក់ស្ដែងមានរោងធ្វើពីដែកចំនួន១ខ្នងមាន២បន្ទប់រៀន ប៉ុន្តែដោយសារសិស្សមួយវេនមាន ៣ ថ្នាក់ ទើបតម្រូវឱ្យសិស្សមួយថ្នាក់ទៅរៀននៅខាងក្នុងរោងឈើ ដែលអ្នកភូមិសាងសង់តាំងពីឆ្នាំ ២០១៨ (បច្ចុប្បន្ន រងឈើនោះមានសភាពពុក ផុយ ដែលអាចបង្កគ្រោះថ្នាក់ដល់កូនសិស្សតូចៗគ្រប់ពេល)។











ដោយមើលឃើញពីការលំបាកនិងកង្វះខាតដែលសាលាកំពុងជួបប្រទះកញ្ញា កុយ អេនណា បានធ្វើការអំពាវនាវដល់បណ្ដាសប្បុរសជនជិតឆ្ងាយ ទាំងក្នុងនិងក្រៅស្រុកសូមជួយដល់សាលាបឋមសិក្សាមួយនេះដើម្បីឱ្យកូនសិស្សតូចៗអាចបន្តការសិក្សារបស់ពួកគេនិងបំពេញក្ដីស្រមៃរបស់ពួកគេ។ ជាតម្រូវការចាំបាច់ និងចំពោះមុខក្នុងពេលនេះមានដូចជា៖
រូបភាព ៖ KOY ANNA
