ដឹងតែកក្រើកហើយ លើកនេះបវរកញ្ញាកម្ពុជា ជូរី ល្អហួស ដែលត្រូវតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International 2026 បង្ហើបថាខ្លួនបានត្រៀមនាំយកឈុតទាំងសម្រាប់ការប្រកួត និងឈុត Fashion ដល់ទៅ ៧០ឈុត។

មិនខុសពីឆ្នាំមុនៗ ការប្រកួតលើឆាកដ៏ធំសម្បើមរបស់បវរកញ្ញាវ័យជំទង់ Miss Teen International 2026 នឹងរៀបចំធ្វើនៅប្រទេសឥណ្ឌា ហើយសម្រាប់ពេលវេលានៃការប្រកួតមិនយូរទៀតនោះទេ ពោលឆាប់ៗខាងមុខនេះហើយ។ ក្រឡេកមកមើលបវរកញ្ញាតំណាងប្រទេសកម្ពុជា ជូរី ល្អហួស ដែលត្រូវបង្ហាញវត្តមានលើវេទិកាមួយនេះហាក់មិនបន្ធូរបន្ថយដៃសោះ យុវតី ល្អហួស បានជម្រាបឱ្យមហាជនក៏ដូចអ្នកគាំទ្របានជ្រាបថាខ្លួនបានត្រៀមឈុត សម្រាប់ការប្រកួតរហូតដល់ទៅ ៧០ ឈុត ក្នុងនោះមានឈុតតំណាងជាតិ ២ ឈុត, ឈុតរាត្រីសមោសរសម្រាប់ថ្ងៃប្រកួត Final ៨ ឈុត និង ៦០ ឈុតទៀតជាឈុតសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ ដែលច្នៃយ៉ាងប្រណីត។
មហាជនប្រាកដជាបានជ្រាបហើយថា ល្អហួស ជាបវរកញ្ញាវ័យក្មេងរបស់កម្ពុជា ដែលមានសមត្ថភាពខ្លាំងមួយ មិនងាយឱ្យមកុដជ័យលាភីរបូតចេញពីដៃនាងនោះឡើយ។ មហាជនបានដាក់ទំនុកចិត្តយ៉ាងខ្ពស់លើរូបនាង និងសង្ឃឹមថា ជូរី ល្អហួស នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនាពេលខាងមុខ៕



រូបភាព ៖ Laor Hous
























