បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងរកជើងខ្លាំងផលិតវីដេអូខ្លី «យុវជនដើម្បីសង្គម» អមដោយប្រាក់រង្វាន់

ស្វែងរកជើងខ្លាំងផលិតវីដេអូខ្លី «យុវជនដើម្បីសង្គម» អមដោយប្រាក់រង្វាន់

នាយកដ្ឋាន​សិល្បៈ​ភាព​យន្ត​ និងផ្សព្វផ្សាយវប្បធម៌ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​ចូល​រួម​ប្រកួត​លើ​ការ​ផលិត​វីដេអូ​ខ្លី «យុវជន​ដើម្បី​សង្គម» អមដោយពាន​ និងប្រាក់រង្វាន់ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹងរហូតដល់​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦។

Advertisement

នា​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម” ក្រោមប្រធានបទ “សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ផ្តើមពីយើងទាំងអស់គ្នា”។ កម្មវិធី​ប្រកួត​ប្រជែង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម។

សម្រាប់​​ប្រាក់រង្វាន់ វីដេអូលេខ១ ​ទទួលបាន ៤លានរៀល , លេខ ២ ទទួលបាន ៣លានរៀល និងលេខ៣ ទទួលបាន ២លានរៀល (ជ័យលាភីទាំង បី ទទួលបានពាន ម្នាក់១)។ សម្រាប់វីដេអូដែលទទួលបានការបោះឆ្នោតគាំទ្រ​ច្រើនជាងគេ ទទួលបានទឹកប្រាក់ ២លានរៀល និងពាន ព្រមទាំងរង្វាន់លើក​ទឹក​ចិត្ត ថវិកាចំនួន ៤សែនរៀល។ បេក្ខជន-បេក្ខនារី ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ចូល​រួម​ដាក់​ពាក្យ​ប្រកួត​បាន។ កាលបរិច្ឆេទនៃការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦៕

រូបភាព ៖ សហភាពសហព័ន្ធយុវជនកម្ពុជា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា