បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿង "ភ្លើង​ឆេះ​ក្លឹបក្រោមដី" ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

រឿង "ភ្លើង​ឆេះ​ក្លឹបក្រោមដី" ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បើ​ទោះ​ជា​រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” របស់​ផលិតកម្ម LD បញ្ចប់​ការ​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏​ដោយ តែ​រឿង​ខ្មែរ​មួយ​នេះ បន្តមាន​កេរ្តិ៍ឈ្មោះ និង​ត្រូវ​បាន​អ្នក​ទស្សនា​កុន​សរសើរ​មិន​ដាច់​ពី​មាត់ រហូតទទួលបានពានរង្វាន់ផ្សេងៗ។

Advertisement

“ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” មិន​ត្រឹម​ល្បី​ក្នុង​ស្រុក​ឡើយ ពេលនេះ​ “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” ក៏​បាន​ជាប់​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ថ្មី​ៗ​នេះ​រឿង​ដែល​ផលិតកម្ម LD មួយនោះ ជាប់​ជា shortlisted សម្រាប់​ពាន​រង្វាន់ Golden Petrel នៅ​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី លើកទី២ ឆ្នាំ ២០២៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ាកាវ​នៅ​ខែ​ឧសភា ខាង​មុន​នេះ។

មហោស្រពភាពយន្តសិល្បៈអាស៊ីលើកទី២ ឆ្នាំ ២០២៦ គឺជា​ព្រឹត្តិការណ៍​សិល្បៈ​ភាពយន្ត​អន្តរជាតិ​មួយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុងម៉ាកាវ ប្រទេស​ចិន​នៅ​ខែ ៥ ឆ្នាំ ២០២៦។ មហោស្រពភាពយន្តនេះ គឺប្រមូលផ្តុំដោយភាពយន្តរបស់អាស៊ី ​ផ្តោតលើ​ការ​ផលិតភាពយន្តដោយឯករាជ្យ វប្បធម៌ មាន​តម្លៃ​សិល្បៈ​យូរ​អង្វែង និង​ភាព​ច្នៃ​ប្រតិដ្ឋ។

គួរ​បញ្ជាក់​ថា រឿង “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” ផលិត​ចេញ​ពី​​ព្រឹត្តិការណ៍​ពិត​មួយ កាលពី​​ចុង​ឆ្នាំ ២០២១ បន្ទាប់ពី​មានហេតុការណ៍​ភ្លើង​​ឆេះ​ក្លឹប​ក្រោមដី​មួយ​កន្លែង​នៅ​ខេត្តសៀមរាប ហើយ​បាន​ចាក់​បញ្ចាំង​តាម​រោងកុន​នៅ​ថ្ងៃ ២០ ខែ​មីនា ឆ្នាំ ២០២៥។ គ្រា​នោះ មាន​ទស្សនិកជន​ច្រើន​កក់​សំបុត្រ​ដើម្បី​បាន​ទស្សនា “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី”៕

រូបភាព៖ LD

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា