បើទោះជាកម្មវិធី «នគរសង្ក្រាន្ត»បានបញ្ចប់ទៅហើយក៏ដោយ តែពិតជាដក់ជាប់ក្នុងចិត្តមហាជនខ្មែរជានិច្ច ព្រោះមានការរៀបចំបានយ៉ាងល្អសឹងតែគ្រប់ជ្រុងជ្រោយ ដោយមានសកម្មភាពជាប់បន្តគ្នាតាំងពីភ្លឺ រហូតដល់យប់។

បើទោះជាកម្មវិធី «នគរសង្ក្រាន្ត»បានបញ្ចប់ទៅហើយក៏ដោយ តែពិតជាដក់ជាប់ក្នុងចិត្តមហាជនខ្មែរជានិច្ច ព្រោះមានការរៀបចំបានយ៉ាងល្អសឹងតែគ្រប់ជ្រុងជ្រោយ ដោយមានសកម្មភាពជាប់បន្តគ្នាតាំងពីភ្លឺ រហូតដល់យប់។

ក្នុងកម្មវិធី «នគរសង្ក្រាន្ត» ខាងសមាគមសិល្បករខ្មែរ បានរៀបចំការបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរ «ស្បៃ» ដែលជាគ្រឿងអលង្ការ និងជាសម្លៀកបំពាក់បែបប្រពៃណីដ៏មានតម្លៃមហាសាលនៅក្នុងវប្បធម៌ខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។ ដោយមានតារាបង្ហាញម៉ូដ និងជាបវរកញ្ញាដ៏ល្បី ធ្លាប់ដើរលើឆាកទាំងក្នុង និងក្រៅប្រទេស។
បវរកញ្ញាទាំងនោះមាន ប៊ី សុធារី, ហុក សារីតុលា, ពេជ្រ វត្តីសារ៉ាវឌ្ឍី, ចន សុទីម៉ា, សូរ ពេជ្រវលក្ខណ៍ ព្រមទាំងបវរកញ្ញាជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នគរសង្ក្រាន្ត បាននាំមកនូវភាពរីករាយ និងការលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ ឲ្យកាន់តែល្បាញល្បី ក៏ដូចជាធ្វើឲ្យបរទេសកាន់តែចាប់អារម្មណ៍។
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក៏មានក្បួនដង្ហែ, សម្ដែង, លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តី ជាច្រើនផងដែរ ដែលនោះជាផ្នែកជួយទាក់ទាញនៃកម្មវិធីទាំងមូល៕















រូបភាព៖ សមាគមសិល្បករខ្មែរ
