មិនទាន់អីផង Amélie Gigan ក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាបាត់ទៅហើយ ដ្បិតអី Miss Planet France រូបនេះ យកបានចិត្តអ្នកគាំទ្រ ជាមួយសកម្មភាពជាច្រើនដែលនាងបានថតផ្សព្វផ្សាយពីកម្ពុជាលើបណ្ដាញសង្គម។

មិនទាន់អីផង Amélie Gigan ក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាបាត់ទៅហើយ ដ្បិតអី Miss Planet France រូបនេះ យកបានចិត្តអ្នកគាំទ្រ ជាមួយសកម្មភាពជាច្រើនដែលនាងបានថតផ្សព្វផ្សាយពីកម្ពុជាលើបណ្ដាញសង្គម។

កម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួត Miss Planet Internation 2026។ ជាមួយគ្នា បេក្ខភាពតំណាងប្រទេសដែលត្រូវចូលរួមប្រកួតបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាំងពីថ្ងៃទី ៥ ខែ មីនា ២០២៦ នេះមកម្ល៉េះ។ ក្នុងចំណោម Miss Planet International ទាំង ៣២ ប្រទេស បវរកញ្ញា Amélie Gigan ដែលជា MP មកពីបារាំង បានធ្វើឱ្យអ្នកគាំទ្ររបស់នាង និងកម្ពុជា ស្ងើចសរសើរសកម្មភាពថតបង្ហាញពីប្រទេសកម្ពុជានៅលើបណ្ដាញសង្គម។
គិតចាប់ពីថ្ងៃដែល Amélie Gigan បានមកដល់ នាងបានបង្ហាញពីកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ស្ថាប័ន Miss Planet កម្ពុជា ជាមួយកម្រងផ្កាលុយរៀលដ៏ស្រស់ស្អាតរបស់ខ្មែរ។ ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ បវរកញ្ញាបារាំងរូបនេះ បានបង្ហាញសកម្មភាពជាច្រើននៃដំណើរទស្សនកិច្ច និងទីតាំងជាច្រើនដែលនាងបានទៅដល់ ដូចជា ផ្ទាំងគំនូរសិល្បៈសន្តិភាព ព្រះបរមរាជវាំង ផ្លូវថ្មើរជើង Walk Street ព្រមជាមួយការជិះឡាន City Bus គយគន់សម្រស់ក្រុងភ្នំពេញ និងអាហារខ្មែរជាច្រើនផងដែរ។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកចាប់អារម្មណ៍បវរកញ្ញារូបនេះ កាន់តែខ្លាំងនោះគឺជាការថតបង្ហាញសកម្មភាពរបស់នាងលើទឹកដីអច្ឆរិយអង្គរ-ខេត្តសៀមរាប ជាមួយសម្លៀកបំពាក់បុរាណខ្មែរ។ Amélie Gigan ជាបេក្ខភាពបវរកញ្ញាប៉ែកអឺរ៉ុបមួយរូបដែលអាចឆក់បានបេះដូងអ្នកគាំទ្រនៅកម្ពុជាមិនតិចនាក់នោះទេ៕






ចុចទីនេះ ដើម្បីទស្សនា វីដេអូបន្ថែម ៖ https://www.facebook.com/AmelieLaPrincess
រូបភាព ៖ Miss Planet International & Amélie Gigan
