ការទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូងរបស់ N.John កាលពីខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្នករាំអាជីពនៅទីនោះ។ ក្នុងនោះក៏មានក្លឹបរាំ 1 Million Dance Studio ដ៏ល្បីដែលតារា K-Pop សឹងតែទាំងអស់សុទ្ធតែបានស្គាល់។
ក្រោយចប់បេសកកម្មនៅលើទឹកដីកូរ៉េអស់ជាច្រើនថ្ងៃហើយក្ដី តែការងារដែលបានធ្វើនៅទីនោះ N.John បានបញ្ចេញម្ដងមួយៗ។ ដូចកាលពីយប់មិញតារាចម្រៀងដែលមានឈាមជ័រខ្មែររូបនេះ បានទម្លាក់វីដេអូរាំជាមួយសមាជិក 1 Million Dance Studio ដែលមានគណនី Instagram d0heekim និងឈ្មោះពិត 도희/Dohee។
ក្បាច់ «Pop-Out» ដែល N.John រាំជាមួយស្រីស្រាត Dohee ពិតជាទទួលបានការចាប់អារម្មណ៍ ព្រោះអ្នកទាំង ២សុទ្ធតែពូកែរាំ និងមានភាពរស់រវើកស៊ីគ្នា។ ទាំងអ្នកគាំទ្រខ្មែរ និងកូរ៉េ ពិតជាសប្បាយចិត្តពេលឃើញ N.John និង Dohee សហការគ្នា ហើយក្រៅពី Dohee ហើយអ្នកគាំទ្រក៏បានលើកឡើងថា បើមានសមាជិកដទៃ 1 Million Dance Studio សហការជាមួយកូនខ្មែររូបនោះទៀតមិនដឹងល្អយ៉ាងណា។
N.John ឬ សុវត្ថិ មុនីនាគ ទៅកូរ៉េលើកទី១ក្នុងនាមជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បានសហការជាមួយក្រុមរាំល្បីៗដែលធ្លាប់បង្កើតក្បាច់រាំ និងឲ្យរាំឲ្យក្រុម K-Pop ល្បីៗជាច្រើន៕
វីដេអូ៖ https://www.instagram.com/p/DZm3yq8h14y/