បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
N.John ហោះទៅកូរ៉េ ដើម្បីសម្ដែងក្នុងកម្មវិធីមួយ ដែលរៀបចំដោយ Error nyc

N.John ហោះទៅកូរ៉េ ដើម្បីសម្ដែងក្នុងកម្មវិធីមួយ ដែលរៀបចំដោយ Error nyc

តារា​ចម្រៀង​ដែល​មាន​ឈាម​ជ័រ​ខ្មែរ តែ​​ប្រកប​អាជីព​នៅ​អាមេរិក N.John មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយបន្តិចទៀត​​នេះ កូនប្រុស​ទី ២ របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ នឹង​ត្រូវ​ចូលរួម​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

Advertisement

បន្ទាប់ពី​បទ «Pop Out» ល្បីល្បាញ​រហូត​ដល់​ក្រុម​តារា K-Pop ប្រុស​ស្រី​ល្បី​ៗ​យក​ទៅ​រាំ challenge កេរ្តិ៍ឈ្មោះ​របស់ N.John បាន​ហក់​ឡើង​មួយ​កម្រិត​ថែម​ទៀត។ តាំងពី​ពេល​នោះ​មក​មិន​ត្រឹម​តែ​តារា K-Pop ឡើយ​ក្លឹប​រាំ ក៏​ដូចជា​អ្នក​ហាត់​រៀន​រាំ និង​គ្រូ​បង្ហាត់​រាំ​ដទៃ​ទៀត ក៏​បាន​ចាប់​អារម្មណ៍ ក៏​ដូចជា cover បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​កូន​ខ្មែរ​រូប​នេះ។

បទ «Pop Out» ល្បី​គ្រប់ Platform ពិសេស​អ្នក​និយម​រាំ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ អ្នក​គាំទ្រ​គ្រាន់តែ​ឮ​ដំណឹង​ថា សុវត្ថិ មុនីនាគ ត្រៀម​ការ​សម្ដែង​ភ្លាម ម្នាក់​ៗ​ពិតជា​រំភើប។ សម្រាប់​ Error គឺជា​ប្រេន​សម្លៀកបំពាក់​ក្នុង​ស្រុក​របស់​ប្រទេស​កូរ៉េ ដែល​មាន​ច្រើន​សាខា ហើយ​ក្នុង​នោះ​ក៏​មាន​នៅ​អាមេរិក​ដែរ។

សម្រាប់​ព្រឹត្តិការណ៍​ដែល N.John នឹង​ទៅ​សម្ដែង​ធ្វើ​ឡើង​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ នៅ courte cafeនិង​មាន artist របស់​កូរ៉េ​ផង​ដែរ ហើយ​នេះ​ជា​លើក​ដំបូង ដែល N.John នឹង​សម្ដែង​នា​ក្រៅ​ប្រទេស បន្ទាប់ពី​ចេញ​ទៅ​ប្រកប​អាជីព​ជា​តារា​ចម្រៀង​លើ​ទឹកដី​អាមេរិក។ ងាក​ទៅ​មើល​បណ្ដាញ​សង្គម​លោក ព្រាប សុវត្ថិ វិញ ក៏​បង្ហាញ​សកម្មភាព​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​កូរ៉េ​ខាង​ត្បូង​ទាំង​គ្រួសារ​ដើម្បី​គាំទ្រ​កូន​ប្រុស​បណ្ដូល​ចិត្ត​ដែរ ដោយមានម្ចាស់បទ «sweet Love» ទៅជាមួយផងដែរ។

Error nycគឺជាម៉ាកសម្លៀកបំពាក់បុរស​ ដែលបង្កើតឡើងដោយអ្នករចនា PUL Sheen ដែល​ត្រូវ​បានគេស្គាល់ដោយសាររូបរាងដ៏ពិសេស​។ ម៉ាកនេះដំណើរការជាចម្បងតាមអ៊ីនធឺណិត ហើយត្រូវបានទទួលស្គាល់សម្រាប់ទំនិញដូចជា សម្លៀកបំពាក់ខាងក្រៅធ្វើពីស្បែកផ្ទាល់ខ្លួន ខោខូវប៊យដែលមានស្នាមប្រេះ និងមួក​ល្បីៗ៕

រូបភាព៖ N.John និង Preap Sovath

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា