បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ូអ៊ីន ហ្វាង់ បេក្ខភាពលេចធ្លោ The Voice Cambodia រដូវកាលទី ៣ ក្លាយជាសិល្បករ K've Entertainment

ហ៊ូអ៊ីន ហ្វាង់ បេក្ខភាពលេចធ្លោ The Voice Cambodia រដូវកាលទី ៣ ក្លាយជាសិល្បករ K've Entertainment

ផលិតកម្ម K’ve Entertainment បាន​ប្រកាស​នៅ​ថ្ងៃនេះ ពី​ការ​ទទួល​បានសមាជិក​ថ្មីចូល​ក្រុមហ៊ុន នោះ​គឺ​ ហ៊ូអ៊ីន ហ្វាង់ ដែល​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង និង​ជា​បេក្ខភាព​លេចធ្លោ​របស់ The Voice Cambodia រដូវ​កាល​ទី ៣ ហើយ​កំពុង​រស់នៅ​ស្រុក​ខ្មែរ។

Advertisement

CEO Na Yoon Jung របស់ K’ve Entertainment បាន​បង្ហាញ​ស្នាម​ញញឹមស្វាគមន៍ ​កញ្ញា ហ៊ូអ៊ីន ហ្វាង់ ​ក្នុង​ការ​ចូល​រួម​ជា​សិល្បករ​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​ដែល​មាន​ជនជាតិ​កូរ៉េ​រូប​នេះ​ជា​អគ្គ​នាយិកា ហើយ​កូន​ក្រុម​តារា​ចម្រៀង ពេជ្រ សោភា រូបនេះ ក៏​ជា​ជនជាតិ​កូរ៉េ​ដូច​គ្នា​ផងដែរ​នោះ។

ហ៊ូអ៊ីន ហ្វាង់ មិន​ត្រឹម​ប្រកប​អាជីព​ជា​តារា​ចម្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ កញ្ញា​ក៏​មាន​ហាង​កាហ្វេ និង​នំខេក ដ៏​ទំនើប​តូច​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។ កេរ្តិ៍ឈ្មោះ ហ៊ូអ៊ីន ទទួល​បាន​ភាព​ល្បាញល្បី មិន​ត្រឹម​ការ​បកស្រាយ​ចម្រៀង​អំឡុង​ប្រកួត The Voice Cambodia រដូវកាលទី ៣ តែ​រូប​សម្រស់​ស្រស់​ស្អាត និង​ការ​ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះ គួរ​ឲ្យ​ស្រលាញ់ ក៏​កាន់តែ​ជួយ​ឲ្យ​មហាជន​ពេញ​ចិត្ត។

បើ​ទោះ​ជា ហ៊ូអ៊ីន ហ្វាង់ មិន​ទទួល​បាន​ជ័យជម្នះ តែ​នាង​ក៏​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន ហើយ​ក៏​មាន​ការ​ប្រម៉ូត​ផលិតផល និង​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​មិន​ដាច់។ ហេតុនេះ​ក៏​ជា​ពេល​ធ្វើឲ្យ K’ve Entertainment មើល​ឃើញ​ពី​សក្តានុពល​របស់ ហ៊ូអ៊ីន ហ្វាង់ និង​ឈាន​ដល់​ការ​ចុះ​ហេត្ថលេខា ជា​សិល្បករ​ពេញលេញ​នៃ K’ve Entertainment តែម្ដង។

ផលិតកម្ម K’ve ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​សិល្បករ​ខ្មែរ ឈាន​ទៅ​រ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នានា​ជាមួយ​ឧស្សាហកម្ម K-Pop ផងដែរ។ មួយ​វិញ​ទៀត K’ve Entertainment ក៏​មាន​សិល្បករ​ខ្មែរ​ជាច្រើន បាន​រួម​សហការ​គ្នា​ចេញ​ចម្រៀង​ជាច្រើន ដែល​រស​និយម​បែប K-Pop​នេះ​ផងដែរ៕

រូបភាព៖ Hooin Whang និង K’ve entertainment

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា