បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
New Cut ពី វណ្ណដា និង យប់ដំបូង របស់ ទេព ពិសិដ្ឋ ទម្លាក់ព្រមគ្នាក្នុងថ្ងៃតែមួយ

New Cut ពី វណ្ណដា និង យប់ដំបូង របស់ ទេព ពិសិដ្ឋ ទម្លាក់ព្រមគ្នាក្នុងថ្ងៃតែមួយ

ទម្លាក់​ចម្រៀង​ទោល​ព្រម​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ទេព ពិសិដ្ឋ និង វណ្ណដា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ពី​ហ្វេន​របស់​ពួក​គេ អម​ដោយ​ពាក្យ​សរសើរ ដ្បិតថា​បទ​ទាំង​២ សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ទាក់​ចិត្ត​អ្នក​ស្ដាប់។

Advertisement

«New Cut» ជា MV ថ្មី​របស់ វណ្ណដា ដែល​លោក​បាន​ទម្លាក់​កាល​ពី​ម្សិល​មិញ ពោល​គឺ​ថ្ងៃ​ទី ២៦ កុម្ភៈ ២០២៦។ បទ​ចម្រៀង​ដែល​ទើប​ទម្លាក់​ក្ដៅៗ ហុយៗ មិន​ទាន់​បាន ២៤ ម៉ោង​នេះ មាន​អ្នក​ចុច​ចូល​ស្ដាប់​រាប់​លាន​នាក់ និង​មាន​អ្នក​ចុច Like និង ស៊ែរ យ៉ាង​ច្រើន​ផង​ដែរ។ ចម្រៀង ថ្មី របស់ វណ្ណដា មួយ​នេះ​មាន flow បែប​ថ្មី ផ្សំ​ជាមួយ​ការ​ប្រើ​ប្រាស់​ឃ្លា ពាក្យពេ​ចន៍ប្រទាក់​ពី​មួយ​វគ្គ​ទៅ ​១​វគ្គ ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ទទួល​បាន​អារម្មណ៍​ថ្មី​មួយ​បែប​ទៀត។

រី​ឯ «យប់​ដំបូង» របស់ ទេព ពិសិដ្ឋ ក៏​មិន​ធម្មតា ដ្បិត​បាន​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​យល់​ច្បាស់​ពី​អារម្មណ៍​ក្មេង​ប្រុស​ឯកោ​ដែល​ត្រូវ​ចាកចេញ​ពី​គ្រួសារ​មក​កសាង​ជីវិត​ថ្មី​លើ​ដី​ក្រុង​តែ​ម្នាក់​ឯង។ លើស​ពី​ការ​រៀប​រាប់​ក្នុង​ចម្រៀង ក៏​មាន​ការ​លេង​ពាក្យ​ពេចន៍​ក្លែម​បទ​ពិសោធន៍​ឈឺ​ចាប់ អម​ដោយ​រឿង​រ៉ាវ​ចាក់​ស្រេះ​ដែល​មិន​អាច​មាន​អ្នក​យល់ លុះ​ណា​តែ​ពួក​គេ​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​ខ្លួន​ឯង។ ចម្រៀង​របស់​អ្នក​ទាំង​ពីរ ទទួល​បាន​ការ​គាំទ្រ​មិន​ចាញ់​គ្នា ដ្បិត​ថា​ចេញ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ហើយ​មុន​ក្រោយ​គ្នា​មួយ​ម៉ោង​ប៉ុណ្ណោះ តែ​អាច​ឆក់​បេះដូង​អ្នក​គាំទ្រ​ឱ្យ​ស្ដាប់​ដល់​ចប់​ និង​ទទួលបានការកោត​សរសើរ​ពីហ្វេនពេញៗ​មាត់៕​

រូបភាព ៖ វណ្ណដា&ទេព ពិសិដ្ឋ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា