បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​ហៅ​ថា គ្រូ ។

Advertisement

ការ​ចាកចេញ​ទាំង​មិន​បាន​លាគ្នា​របស់ Ruth Ko បាន​បន្សល់​ទុក​ការ​ចងចាំ​ និង​ការ​នឹក​រឭកជា​ពន់ពេក​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ បណ្ដា Rapper ក្នុង​ស្រុក និង​អ្នក​គាំទ្រ​របស់​លោក។ ថ្ងៃ​នេះ​ដែរ ជា​ថ្ងៃ​កំណើត​ម្ចាស់​បទ «បង​មក​ពី​លិច» រូប​នេះ ជាមួយ​គ្នា OG ហ្គូលឌិន ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ និង​ជា​កូន​ក្រុម​របស់ Ruth Ko បាន​តាក់តែង​ចម្រៀង​ជូនពរ​ខួប​កំណើត​មនុស្ស​ដែល​ខ្លួន​ហៅ​ថា គ្រូ អម​ដោយ​ក្ដី​នឹក​រឭក និង​ការ​ដង្ហោយ​ហៅ ជាមួយ​ក្ដី​សង្ឃឹម​ថា អាច​បាន​ជួប​មុខ​គ្នា​ម្ដង​ទៀត ទោះ​ក្នុង​សុបិន។

ក្នុង​នាម​ជា​កូន​ក្រុម និង​ជា​សិស្ស ដែល​ធ្លាប់​ទទួល​បាន​ការ​បង្វឹក​ដោយ​ផ្ទាល់​ផង​នោះ OG ហ្គូលឌិន បាន​សរសេរ​ភ្ជាប់​ពាក្យ​ពេចន៍​បង្ហាញ​ការ​នឹក​រឭក​ដល់​តារា​រ៉េប Ruth Ko យ៉ាង​ដូច្នេះ​ថា៖ « HAPPY BIRTHDAY MY កវីគោព្រៃ រីករាយថ្ងៃកំណើតរបស់លោកគ្រូនេះជាចម្រៀងដែលខ្ញុំចង់និយាយទៅកាន់បង ប៉ុន្តែបងអត់នៅទីនេះជាមួយប្អូន ថ្ងៃមួយខ្ញុំនឹងធ្វើអោយឈ្មោះសិស្សរបស់ កវីគោព្រៃ អស្ចារ្យគ្មានអ្វីអាចកាត់ថ្លៃបាន។ ចុងក្រោយខ្ញុំចង់អគុណបងសម្រាប់ការបង្រៀនអោយក្មេងម្នាក់នេះ អោយបានឃើញពីអ្វីដែលក្មេងម្នាក់នេះចង់បាន អគុណបងខ្លាំងណាស់ ចម្រៀងមួយបទនេះខ្ញុំធ្វើជូនបងទាំងទឹកភ្នែក ខ្ញុំពិតជាចង់ជួបបងណាស់ បើជាតិក្រោយមានសំណាងខ្ញុំសូមធ្វើជា សិស្សរបស់បងម្ដងទៀត I LOVE YOU BONG RUTHKO»។

គួរ​ឱ្យ​ដឹង​ថា តារា​ចម្រៀង​រ៉េប Ruth Ko បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៥ ដែល​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ លើ​ផ្លូវ ៦០ ម៉ែត្រ៕

ចុចទីនេះដើម្បីទស្សនាបទចម្រៀង៖ facebook.com/reel/1481817526728287/?s=single_unit

រូបភាព៖ OG ហ្គូលឌិន & Rapper fighter

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា