បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

មង្គលការ​អ្នក​ជំនួញស្រី​វ័យ​ក្មេង​ល្បាញ​ល្បី ពេជ្រ ពិសី កក្រើក​អស់​បុគ្គល​មាន​មុខ​មាត់​លើ​វិថី​អនឡាញ មានអ្នក​បង្កើត​មាតិកា, អ្នក​សិល្បៈ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើនរូបផ្សេង​ទៀត។ ម្ចាស់​ផលិតផល ផ្កា មិន​ត្រឹម​រៀបចំ​កម្មវិធី​បាន​យ៉ាង​ប្រណីត​ឡើយ ប្រវត្តិ​ស្នេហា និង​ការ​តស៊ូ រឹតតែ​ធ្វើ​ឲ្យ​កម្មវិធី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​មួយ​កម្រិត​ទៀត។

Advertisement

កាន់តែ​ពិសេស​ផ្អើល​អស់​អ៊ីនធឺណិត កាលពីម្សិលមិញថ្ងៃ ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ គឺ​បណ្ណាការ ​របស់ ពេជ្រ ពិសី ដែល​ទទួល​បាន​ពី​កូន​កំលោះ ហេង ឡុងឆាយ ​មាស ៥ គីឡូ​ក្រាម​ឯណោះ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ៨០ ម៉ឺន​ដុល្លារ​ឯណោះ។ នេះ​បើ​គិត​តាម​ហាង​ឆេង​មាស​នៅ​ពេល​បច្ចុប្បន្នជាង ៦០០ ដុល្លារ ក្នុង១ជី។ សម្រាប់​មាស ១ គីឡូ​ក្រាម បើ​គិត​តាម​ខ្នាត​ខ្មែរ​ស្មើ​នឹង ២៦.៦៦ តម្លឹង​។

មិន​ត្រឹម​ជា​មង្គលការ​ដែល​រៀបចំ​តុបតែង​យ៉ាង​ប្រណីត​ប្រៀប​ដូច​ក្នុង​រឿង​ព្រេង​និទាន​ឡើយ តែ​កម្មវិធី ២ យប់ ៣ ថ្ងៃ រវាង ហេង ឡុងឆាយ និង ពេជ្រ ពិសី គឺជា​សក្ខីកម្ម​នៃ​ការ​ស្រលាញ់​ស្មោះស្ម័គ្រ តស៊ូ ជឿជាក់​គ្នា ទុក​ចិត្ត​គ្នានៃ​មនុស្ស ២ នាក់ ដែល​មាន​ចិត្ត​ចង់​កសាង​គ្រួសារ​មួយ​ ជាមួយ​គ្នា​​។

ទម្រាំ​អាច​ដឹកដៃ​គ្នា​ចូល​រោងជ័យ​នេះ​បាន ពេជ្រ ពីសី និង​ស្វាមី ស្រលាញ់​គ្នា និង​ខិតខំ​បង្កើត​គ្រប់យ៉ាង​រួម​គ្នា​មក ៩ ឆ្នាំ​ហើយ​មិន​ថា​មុខ​របរ ឡាន ផ្ទះ​វីឡា សម្ភារ​មាន​តម្លៃ​ព្រម​ទាំង​គ្រប់យ៉ាង​ក្នុង​ជីវិត សុទ្ធតែ​ជា​បាន​មក​ពី​ការ​ប្រឹងប្រែង ​ចេះ​រក​ទុក​ដាក់ សន្សំ​ទាំងអស់​គ្នា។

មហាជន​បាន​ស្ញប់ស្ញែង និង​សរសើរ​ពី​ស្នេហា​នៃ​ម្ចាស់​ផលិតផល «ផ្កា» គឺ ពេជ្រ ពិសី និង​ស្វាមី ដ្បិត​ថា​នៅ​ក្មេង​ខ្ចី តែ​អ្នក​ទាំង ២ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ស្រលាញ់​គ្នា និង​តស៊ូ ដើម្បី​អនាគត ពិតជា​សំខាន់៕

រូបភាព៖ One Memory

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា