តារាចម្រៀងស្រីដែលមានឈ្មោះបោះសំឡេងក្នុងស្រទាប់យុវវ័យ អ្នកនាង ពេជ្រ សូលីកា បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជិត ១០ លានរៀលតាមរយៈមន្ទីរពេទ្យ គន្ធបុប្ផា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជា។

ដូចជាសាធារណជនកម្ពុជាបានជ្រាប យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជាបានត្រឡប់មកជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងរួមតែមួយដើម្បីជួយកុមារ ទារក និងស្ត្រីមានផ្ទៃពោះដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ជាមួយគ្នា អ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងនៅក្នុងព្រឹត្តិការណ៍មនុស្សធម៌មួយនេះដោយបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៩,៩៩៩,៩៩៩ លានរៀល ក្រោមឈ្មោះ គួង ស្រីពេជ្រ (ដែលជាឈ្មោះផ្លូវការរបស់អ្នកនាង។

ការចូលរួមរបស់សិល្បករក្នុងស្រុករូបនេះជាការបើកផ្លូវសម្រាប់ការចូលរួមជាបន្តបន្ទាប់ទៀតសម្រាប់អ្នកសិល្បៈផ្សេងៗទៀត មិនថាតិចឬច្រើននោះទេ ការចូលរួមរបស់សាធារណៈជនខ្មែរនាពេលនេះគឺជាក្ដីសង្ឃឹមដ៏ធំធេងសម្រាប់ទារកតូចៗ និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះជាច្រើននាក់ដែលកំពុងស្ថិតក្រោមកាព្យាបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផា៕
រូបភាព Pich Solikah