ស្របពេលព័ត៌មានដែលព្រះនាង នរោត្តម ជេនណា ទើបបញ្ចប់ការថតរឿងភាគបុរាណចិនថ្មីៗ នៅមាតុប្រទេសឯណេះ អ្នកគាំទ្រ និងមហាជនក្នុងស្រុកពិតជារំភើបចំពោះដំណឹងល្អ ដែលសិល្បករខ្មែររូបនេះ អាច debut ជាតារាសម្ដែងនៅក្រៅប្រទេស ហើយមានវត្តមានសម្ដែងក្នុងរឿងភាគបុរាណទៀត។

មុនព្រះនាងខ្មែរអង្គនេះ debut ជាតារាសម្ដែងនៅលើទឹកដីចិន សែរាជវង្សអង្គនេះ ក៏តែងតែត្រូវបានខាងទូរទស្សន៍ធំៗនៅទីនោះ និងអ្នកគ្រប់គ្រងកម្មវិធី ទស្សនាវដ្ដី បានអញ្ជើញទ្រង់ទៅសម្ដែង ថតជាញឹកញាប់ ហើយក៏ចេញផ្សាយចម្រៀងជាផ្លូវការនៅ Platform ចិនផងដែរ។ ជាពិសេសកម្មវិធីថ្នាក់ជាតិដែលនិយាយពីទំនាក់ទំនងប្រទេសចិន-កម្ពុជា គឺព្រះនាងវ័យ ១៣ ព្រះវស្សា ជាអ្នកតំណាងខ្មែរ ព្រោះទ្រង់អាចទំនាក់ទំនងជាភាសាចិនបាន។
មហាជនដឹងស្រាប់ហើយថា ទោះជាមុនពេលចូលរួមសម្ដែងក្នុងរឿង “Shadows of Desire” ក៏ព្រះនាង នរោត្តម ជេនណា ក៏ឧស្សាហ៍មានកម្មវិធី ឬថតរូបបែបប្រពៃណីចិនច្រើនដងកន្លងមកហើយ។ រូបភាពនីមួយៗតាម concept តាមកម្មវិធី និងសម័យកាល។

សម្រាប់រឿង “Shadows of Desire” តួអង្គរបស់ព្រះនាងតូច ឃើញថា ទ្រង់មិនទាន់បានប្រកាស ឬបកស្រាយអ្វីឡើយ ដោយរូបភាពដែលបែកធ្លាយចេញមកតាមរយៈហ្វេននៅ Tik Tok ក្នុងសកម្មភាពជាមួយតួឯកស្រី Zhao Qing ដែលដើរតួជា Shen Qing Wu។
គួរឲ្យដឹងផងដែរថា ព្រះនាង ក៏ជាអ្នកប្រម៉ូតផលិតផលនៃប្រទេសចិនជាច្រើនផងដែរ មានទាំងក្រុមហ៊ុនឡាន ទូរស័ព្ទ ចំណី និងផ្សេងៗទៀត ហើយក៏បានរួមការងារជាមួយតារាចិនជាច្រើនរូបរួចមកហើយដែរ។ ៥ ឈុតខាងក្រោមជាសម្លៀកបំពាក់បែបចិនបុរាណ និងលាយសហសម័យ ដែលព្រះនាង នរោត្តម ជេនណា បានគ្រងកន្លងមក៖
















រូបភាព៖ weibo និង Janna Norodom17






















