បើទោះជាពេលនេះបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ អ្នកនាង រឿន ណាត រស់នៅលើទឹកដីអាមេរិក តាមស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការរស់នៅឆ្ងាយស្រុក ឆ្ងាយគ្រួសារ ឆ្ងាយអ្នកគាំទ្រ តែបវរកញ្ញាកម្ពុជារូបនេះមិនបានបាត់មុខឡើយ ដោយអ្នកនាងតែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃនៅលើទឹកដីប្រទេសមហាអំណាចឲ្យឃើញជាប្រចាំ។
ថ្មីៗនេះ រឿន ណាត បានទៅលេងនៅសួនផ្កាទូលីប មហាជននៅតែមើលឃើញយ៉ាងច្បាស់ថាអ្នកនាងនៅតែស្រស់ស្អាត និងរក្សាបានរាងស្រឡូនដដែល។ ភរិយាម្ចាស់ពាន Mister Friendship 2023 លាង វេងហួរ ហាក់មិនប្រែប្រួល ឬបណ្ដែតបណ្ដោយខ្លួនឡើយ ដោយនៅតែស្អាត សក្តិសមជាម្ចាស់មកុដបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨។
រយៈពេល ១ ឆ្នាំមកនេះដែលសោយសុខនៅលើទឹកដីអាមេរិក រឿន ណាត និងស្វាមីតែងបង្ហាញសកម្មភាពផ្អែមល្ហែមនៃជីវិតគ្រួសារតូចមួយនោះ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ហើយ ការងារប្រចាំថ្ងៃមមាញឹកយ៉ាងណា ក៏មិនភ្លេចដៃគូស្នេហាឡើយ។
បន្ទាប់ពីភ្ជាប់ពាក្យនៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ ២០២៤ Miss Universe 2018 រឿន ណាត និងស្វាមី Mister Friendship 2023 លាង វេងហួរ បានដឹកដៃគ្នាទៅអាមេរិក ហើយបានរៀបការនៅទីនោះកាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ ជារឿយៗគូស្វាមីភរិយានេះ តែងតែផ្ដល់ភាពភ្ញាក់ផ្អើលដល់គ្នាមិនដាច់៕
រូបភាព៖ Rern Nat