បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

Advertisement

សមុច្ច័យ​ដែល​បាន​ប្រគល់​មក​វិញ​មាន​លក្ខណៈ​ចម្រុះ សាង​ពី​ថ្ម​ភក់ និង​សំរឹទ្ធ រូប​បដិមា​សម័យ​បាយ័ន ដែល​ត្រូវ​បាន​ជឿ​យ៉ាង​មុត​មាំ​ថា​មាន​ប្រភព​ដើម​មក​ពី​ក្រុង​អង្គរ​ធំ។ វត្ថុ​បុរាណ​ទាំង ២០ រូប ត្រូវបាន​​ទាម​ទារ​​ពី​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​មួយ​នៅ​តំបន់​អាស៊ី ហើយ​ដំណើរ​ការ​ទាមទារ​នេះ អាច​សម្រេច​ទៅ​បាន ដោយ​មាន​ការ​ចូលរួម​ជ្រោមជ្រែង​ពី​អ្នក​ជំនាញ​នៃ​ក្រុម​ការងារ​ស្រាវ​ជ្រាវ​ក្រៅ​ប្រទេស​ផង​ដែរ។

ជាមួយ​គ្នា ក្រសួង​ក៏​បាន​អំពាវនាវ​និង​លើក​ទឹក​ចិត្ត​ដល់​សារមន្ទីរ និង​អ្នក​ប្រមូល​សមុច្ច័យ​ឯកជន​នានា​ដែល​កំពុង​កាន់កាប់​វត្ថុ​បុរាណ​ខ្មែរ សូម​ទាក់ទង​មក​ក្រសួង និង​ចូលរួម​ពិភាក្សា​ប្រកប​ដោយ​វិជ្ជាជីវៈ ក្នុង​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​មក​កាន់​កម្ពុជា​វិញ៕

រូបភាព ៖ ក្រសួងវប្បធម៌

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា