បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Rise Women Music Festival ប្រមូលផ្ដុំទៅតារាចម្រៀងស្រីល្បីៗប្រចាំស្រុកខ្មែរ ជួបជុំគ្នាអបអរទិវាសិទ្ធិនារី

Rise Women Music Festival ប្រមូលផ្ដុំទៅតារាចម្រៀងស្រីល្បីៗប្រចាំស្រុកខ្មែរ ជួបជុំគ្នាអបអរទិវាសិទ្ធិនារី

ឆាប់ៗនេះ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​មាន​ឡើង ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ចម្រៀង​ស្រី​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​លើ​ឆាក Rise Women Music Festival ថ្ងៃ ៧មីនា ឆ្នាំ ២០២៦ ខាង​មុខ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

Advertisement

ឆាក​តន្រ្តី​ដ៏​ធំ នឹង​លេចឡើង​នៅ​សាល​មហោស្រព​កោះពេជ្រ ដែល​មាន​តារា​ស្រី​ជួរ​មុខ និង​តារា​ស្រី​កំពុង​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​សំណាក់​មហាជន​នា​ពេល​បច្ចុប្បន្ន ដូចជា ឱក សុគន្ធកញ្ញា, ព្រះនាង នរោត្តម ជេនណា, ទេព បូព្រឹក្ស, ហ៊ូអ៊ីន ហ្វាង់, កេសរ, ចិត្ត កញ្ចនា, មីណា , Vis ព្រម​ទាំង​អ្នកវាយស្គរស្ត្រីនៃ MeDha ​ថែមទៀត​ផង។

សម្រាប់​ការ​ចូលរួម​ទស្សនា អ្នក​គាំទ្រ​អាច​ជាវ​សំបុត្រ​ទៅ​តាម​តម្លៃ​នៃ​កន្លែង​អង្គុយ ៤ តំបន់​ផ្សេង​គ្នា​តាម​រយៈ BookMe+។ Rise Women Music Festival មិន​ត្រឹម​ជា​ការ​លើកកម្ពស់​សក្ដានុពល​ស្ត្រី ជាមួយ​ក្ដី​ស្រលាញ់​នៃ​តន្ត្រី​ប៉ុណ្ណោះ​ទេ ថវិកា​ដែល​បាន​មកពី​ការ​លក់​សំបុត្រ នឹង​​ចំណាយ​ចំណែក​មួយ​ក្នុង​ការ​ទិញ​ម៉ូតូ ដើម្បី​ឧបត្ថម្ភ​ជូន​ដល់​ទាហាន​ជួរ​មុខ។

តារា​ចម្រៀង​ស្រី ចិត្ត កញ្ចនា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ឡើង បាន​ឲ្យ​ដឹង​ថា Rise Women Music Festival នឹង​ត្រូវ​ចំណាយ​ថវិកា ៦ ម៉ឺន​ដុល្លារ។ បើ​ទោះ​ជា​បែប​នេះ ក្ដី​ក៏​ម្ចាស់​បទ «ដង្ហើម​ស្នេហ៍» នៅតែ​ប្រឹង​ពុះពារ រៀបចំ​កម្មវិធី Rise Women Music Festival នេះ​ឡើង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​តារា​ចម្រៀង​ម្នាក់​ៗ តាម​រយៈ​តន្ត្រី​រៀង​ខ្លួន។

តារា​ចម្រៀង​ទាំងអស់​នឹង​រៀបចំ​ការ​សម្ដែង​យ៉ាង​ពិសេស​ៗ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ដែល​បាន​ចូលរួម​ទស្សនា សប្បាយរីករាយ និង​អាច​ឲ្យ​ខ្លួនឯង​បញ្ចេញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន ចេញ​មក ដោយ​គ្មាន​ការ​លាក់បាំង៕

រូបភាព៖ Risekh Music Festival

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា