យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

Big Hit Music បានពន្យល់ថា RM បានរងរបួសក្នុងពេលហាត់សម ហើយបានទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា មេក្រុម BTS រូបនេះបានគ្រេចឆ្អឹងកជើង (Accessory navicular bone) និងដាច់សរសៃ Partial Ligament ដោយផ្នែក ដែលតម្រូវឱ្យលោកត្រូវរុំបង់ជើង និងសម្រាកយ៉ាងតិច ២ សប្តាហ៍។
ទោះបីជាមានរបួសក្ដី RM នៅតែមានបំណងចង់ឡើងសម្តែងក្នុងប្រគំតន្ត្រីក្រោមឈ្មោះ ARIRANG ដូចដើម ដោយកម្មវិធីដំបូងនៃការវិលត្រឡប់មកវិញពេញក្រុមនេះ នឹងប្រព្រឹត្តទៅនៅតំបន់ Gwanghwamun ទីក្រុងសេអ៊ូល។ តាមការស្នើសុំនេះ ទីភ្នាក់ងារក៏បានសម្រេចចិត្តធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយត្រូវកាត់បន្ថយការធ្វើចលនារបស់ RM ក្នុងពេលសម្តែង ដូចជាការរាំ ដើម្បីជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
គួរឱ្យដឹងផងដែរថា BTS នឹងរៀបចំការប្រគំតន្ត្រី Comeback ដោយឥតគិតថ្លៃដែលមានឈ្មោះថា BTS COMEBACK LIVE: ARIRANG នៅថ្ងៃទី ២១ ខែមីនា វេលាម៉ោង ៨ យប់ នៅទីលាន Gwanghwamun Square។ ខណៈនឹងមានការផ្សាយផ្ទាល់នៅលើ Netflix ដូចគ្នា។

នៅថ្ងៃទី២០ ខែមីនា នេះ កម្លោះទាំង ៧ រូបក៏នឹងបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ARIRANG” ផងដែរ ដោយអាល់ប៊ុមនេះមានសរុប ១៤បទ បំផុសគំនិតពីបទចម្រៀងប្រជាប្រិយតាមបែបប្រពៃណីកូរ៉េ Arirang ដែលតំណាងឱ្យឫសគល់ និងដំណើររបស់ពួកគេក្នុងពេលផ្អាកសកម្មភាពសិល្បៈកន្លងមក។
ស្នាដៃនេះ គឺជាវិលត្រឡប់ដ៏ធំ និងដំបូងបំផុតបន្ទាប់ពីសមាជិកម្នាក់ៗបានរួមគ្នាជាថ្មី ក្រោយត្រូវបំពេញកាត្វកិច្ចបម្រើជាតិ និងស្វែងរកខ្លួនឯងក្នុងនាមជាសិល្បករទោល៕

