ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បើទោះជាអ្នកទាំង ២ មិនសូវបានបង្ហាញពីភាពផ្អែមល្ហែមនៃភាពជាគូស្នេហ៍។ តែមិនដែលនៅឆ្ងាយពីគ្នាឡើយ ហើយថ្មីៗនេះតារាសម្ដែងប្រុសស្រីល្បីឈ្មោះទាំងគូ បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគ្រួសារនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ជាតារាស្រីដែលស្និទ្ធនឹងប្រធានសមាគមសិល្បករខ្មែរស្រាប់ ដោយកម្មវិធីលក្ខណៈគ្រួសាររបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏អ្នកទាំង ២ តែងបានចូលរួមជាពិសេសផងដែរ។ រយៈពេលជិត១ សប្ដាហ៍នៅលើទឹកដីអូស្ត្រាលី យូប៊ីន និង វ៉ៃហាំង មិនបានបង្ហាញរូបភាពរបស់ពួកគេជាផ្លូវការ ឡើយដោយបញ្ចេញត្រូវរូបស្រមោលតែប៉ុណ្ណោះ។
តារាប្រុសស្រីគូនេះមិនត្រឹមជាមានសមត្ថភាពក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ចំណេះដឹងទូទៅ និងផ្នែកភាសាក៏មានទាំងព្រម ដូចនេះហើយទើបតែងតែទទួលបានឱកាសពីប្រធានសមាគមសិល្បករខ្មែរ មិនថាការងារទូទៅ ឬការងារផ្ទាល់ខ្លួន។
បន្ទាប់ពីបញ្ចប់ការឡើងគេហដ្ឋានថ្មីរួចហើយ យូប៊ីន និង វ៉ៃហាំង បានដើរកម្សាន្តនៅលើទឹកដីអូស្ត្រាលី។ បើទោះជាដើរកម្សាន្តជាមួយគ្នា តែគូស្នេហ៍ទាំង ២ មិនបានបង្ហាញរូបភាពជាមួយគ្នាឡើយ។ សម្រាប់ការងារថ្មីវិញ ទាំងគូមិនទាន់មានដំណឹងថា សម្ដែងរឿងថ្មីណាមួយឡើយ ដោយភាគច្រើន ២ នាក់នេះ ចូលរួមក្នុងកម្មវិធីផ្សេងៗ និងកិច្ចការនៅសមាគម៕
រូបភាព៖ Khat Vaihanga និង Instagram Shin Yubin