ដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ាកាវរបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបញ្ចប់ទៅហើយក្ដី តែរូបភាពផ្លូវការមួយចំនួនរបស់តួឯកស្រី “លួចស្នេហ៍គូដណ្ដឹង” ទើបបង្ហាញ។ ក្នុងនោះឈុតពណ៌ខ្មៅពេលប្រកាសអ្នកឈ្នះពានរង្វាន់ ក៏អាចមើលឃើញយ៉ាងច្បាស់ថា ច្នៃឡើងតាមម៉ូដបុរាណខ្មែរ។
ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរ តាំងពីពេលចេញដំណើរទៅកាន់កម្មវិធី Asian Art Film Festival 2026 នៅឯទីក្រុងម៉ាកាវ កាលពីថ្ងៃ ២៣ ខែឧសភា ឆ្នាំ ២០២៦។ រហូតមកដល់ថ្ងៃចូលរួមតារាស្រីរូបនេះ បានប្រើប្រាស់ឈុតពណ៌ក្រមៅ ដែលស្គាល់ច្បាស់ជាសំពត់បត់ខ្មែរ និងអាវដៃតូច។
យូប៊ីន មិនបញ្ចប់ត្រឹមឈុតខ្មែរទី ២ នោះទេ តារាខ្មែរដែលជា «ទូតសុឆន្ទៈវប្បធម៌» តំណាងកម្ពុជា ពិតជាមិនឲ្យខកបំណងឡើយ ដោយកញ្ញាបានផ្លាស់ប្ដូរសម្លៀកបំពាក់បន្តបន្ទាប់សុទ្ធសឹងតែច្នៃពីហូលផាមួងខ្មែរ។ ដែលសរុបទាំងអស់ក្នុងបេសកកម្ម «ទូតសុឆន្ទៈវប្បធម៌» និងមានកិត្តិយសក្នុងការប្រកាសពានរង្វាន់មហោស្រពភាពយន្តសិល្បៈអាស៊ី ឆ្នាំ ២០២៦ នេះ។
ងាកទៅមើលសកម្មភាពផ្សេងៗរបស់តារាខ្មែររូបនោះវិញ ពិតជារួសរាយរាក់ទាក់ និងទទួលបានការសរសើរពីដៃគូប្រកាសបានរង្វាន់ គឺលោក Wong Nuno ដែលជាតារាសម្ដែងម៉ាកាវ មានប្រាស្រ័យទាក់ទងគ្នាល្អ ហើយក៏បានចូល cmt បន្តបន្ទាប់នៅលើ Instagram របស់ យូប៊ីន។ អ្វីដែលមហាជនកត់សម្គាល់មួយទៀត ស៊ីន យូប៊ីន នៅតែមានប្រជាប្រិយភាពមិនថាក្នុងស្រុក និងក្រៅស្រុកឡើយ៕
ឈុតទី១
ឈុតទី២
ឈុតទី៣
ឈុតទី៤
រូបភាព៖ yubinshin_official