ស្របពេលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហោះរូបភាពដើរកម្សាន្តលក្ខណៈគ្រួសារនៅលើទឹកដីអង្គរនៃខេត្តសៀមរាប បានទាក់ចិត្តអ្នកគាំទ្រព្រោងព្រាតឱ្យចាប់អារម្មណ៍ ជាពិសេសស្ទីល៍លេងខ្លួនយ៉ាងស្រស់សង្ហារបស់កូនប្រុសទាំង ២ របស់អ្នកនាង ជាមួយវ៉ែនតាយីហោម៉ាកល្បីតម្លៃសុទ្ធតែខ្ទង់រយដុល្លារ។
ដើមខែមីនាភ្លែត កំពូលតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញរូបភាពាច្រើនសន្លឹក គ្រាធ្វើដំណើរកម្សាន្តលើទឹកដីអង្គរខេត្តសៀមរាប ដើម្បីអបអរខួបកំណើត ២ ឆ្នាំនៃកូនប្រុសទី២ ម្ចាស់បទ «មានចម្រៀងមួយណាឲ្យបងនឹកអូន»។
រូបភាពក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារនាលើកនេះ អ្នកនាង និងស្វាមីព្រមទាំងកូនប្រុសបណ្ដូលចិត្តទាំងពីរបាននាំគ្នាតែងឈុតបែបប្រពៃណីខ្មែរ នាសម័យអាណានិគមនិយមបារាំង និងបានថតរូបក្នុងតំបន់ប្រាសាទ។ ក្នុងឈុតបុរាណស្អាតៗជាច្រើនសន្លឹក បានទាក់ចិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកឱ្យចូលខមិនសរសើរ ព្រមទាំងបានចុចស៊ែររូបភាពទាំងនោះព្រោងព្រាតលើបណ្ដាញសង្គម។
ជាមួយគ្នា ក្រឡេកមកមើលស្ទីល៍នៃការលេងខ្លួនរបស់កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាសង្ហា និងមានភាពទាក់ទាញជាមួយវ៉ែនតាយីហោល្បី Gucci/GG Metal Oval Sunglasses ដែលមានតម្លៃរហូតជាង ៧០០ ដុល្លារអាមេរិក៕
រូបភាព ៖ One Memory