ប្រទេសកម្ពុជាមានអ្នកតំណាងចូលរួមប្រកួត Mrs Tourism Queen International 2026 ដែលកំពុងរៀបចំការប្រកួតនៅប្រទេសថៃ នោះគឺអ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏លេចធ្លោ និងស្រស់ស្អាតខ្លាំងតែម្ដង តាំងពីថ្ងៃចាប់ផ្ដើមប្រកួត។
Sophy Odom បានត្រៀមខ្លួនរួចជាស្រេច ដើម្បីតំណាងឲ្យកម្ពុជា ដោយគោលបំណងនាំយកមោទនភាព និងកម្លាំងរបស់ប្រទេសជាតិដែលគាំទ្រនាង នៅក្នុងពិធី Mrs Tourism Queen International 2026។ បើនិយាយពីការតុបតែងខ្លួនវិញ Sophy ពិតជាទាក់ទាញ ព្រោះឈុតសម្លៀកបំពាក់ និងការផាត់មុខអស្ចារ្យខ្លាំងណាស់។
មុនមកចូលរួមប្រកួតកម្មវិធី Mrs. Tourism Queen International Pageant 2026 អ្នកនាង Sophy Odom បានបង្ហាញវត្តមានមហោស្រពភាពយន្តកាន ២០២៦ ច្រើនថ្ងៃផងដែរ។ បើសង្កេតពីការរៀបចំតុបតែងខ្លួនរបស់បេក្ខភាពកម្ពុជា ស្រស់ស្អាតដាច់ មានកម្ពស់ខ្លួនស្រឡះ និងរាងស្រឡូនស្បែកមានពន្លឺថ្លាតែម្ដង។
កម្មវិធី Mrs. Tourism Queen International Pageant 2026 ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ នៅទីតាំងជាច្រើននៅប្រទេសថៃ។ គួរបញ្ជាក់ថាកម្មវិធីប្រកួតសម្រស់អន្តរជាតិ Mrs. Tourism Queen គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិសម្រាប់ស្ត្រីរៀបការហើយ។
បើតាមផេកគាំទ្រវិស័យបវរកញ្ញា Universe Pageant បានបង្ហោះឲ្យដឹងថា Sophy Odom ធ្លាប់បានប្រកួតតំណាងកម្ពុជា នៅក្នុងកម្មវិធី Mrs Oceania 2024 នៅក្នុងប្រទេសអូស្ត្រាលី ហើយទទួលបានមកុដធំរបស់កម្មវិធី Grand Winner Mrs Oceania 2024៕
រូបភាព៖ Sophy Odom