បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយអាក់ខានបញ្ចេញស្នាដៃចម្រៀង ៣ឆ្នាំជាប់គ្នា។

Advertisement

យោងតាមផលិតកម្ម Topspot Pictures អតីតសមាជិកក្រុម BIGBANG រូបនេះនឹងដាក់លក់អាល់ប៊ុមដែលមានចំណងជើងថា “Another Dimension” នៅថ្ងៃទី ៣ ខែមេសាខាងមុខនេះ ដែលនេះគឺជាអាល់ប៊ុមទោលពេញខ្នាតលើកដំបូងរបស់លោក ចាប់តាំងពីការចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ ២០០៦។

ទីភ្នាក់ងារនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា៖ “T.O.P បានត្រួតពិនិត្យលើការផលិតអាល់ប៊ុមទាំងមូលដោយផ្ទាល់ និងបានចំណាយពេលយ៉ាងច្រើនក្នុងការបង្កើតវាឡើង ខណៈអាល់ប៊ុមនេះនឹងបង្ហាញពីការវិវត្តទៅមុខរបស់លោកក្នុងពិភពតន្ត្រី”។

ទន្ទឹមគ្នានេះ តារាប្រុសវ័យ ៣៨ឆ្នាំក៏បានបង្ហោះវីដេអូខ្លីៗនៃបទចម្រៀងគោលចំនួនពីរបទ គឺ Studio54 និង Desperado នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ ដើម្បីចែករំលែកជូនដល់អ្នកគាំទ្រមុនថ្ងៃអាល់ប៊ុមចេញជាផ្លូវការ។

គួរឱ្យដឹងផងដែរថា អាល់ប៊ុមថ្មីនេះគឺជាស្នាដៃចម្រៀងដំបូងរបស់ T.O.P ក្នុងរយៈពេល ៣ឆ្នាំ ក្រោយពីលោកបានចាកចេញពីក្រុម Big Bang កាលពីឆ្នាំ ២០២៣។ យ៉ាងណាមិញ តារាប្រុសរូបនេះក៏បានបង្ហាញវត្តមានក្នុងនាមជាអ្នកសម្ដែង នៅក្នុងរឿងភាគ Squid Game រដូវកាលទី ២ និងទី៣ ក្នុងនាមជាតួអង្គ Thanos កាលពីឆ្នាំ ២០២៥ កន្លងទៅ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា