បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេព បូព្រឹក្ស ថានេះជាការរួមចំណែកចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

ទេព បូព្រឹក្ស ថានេះជាការរួមចំណែកចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

ទេព បូព្រឹក្ស ទុក​ការ​រិះ​គន់​បែប​ងងឹត​ងងុល​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ឡែក បន្ត​នាំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​ឱ្យ​អន្តរជាតិ​បាន​ឃើញ​និង​យល់​ជ្រាប​កាន់​តែ​ច្បាស់​ពី​វប្បធម៌​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ​របស់​ខ្មែរ។

Advertisement

នា​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ខាង​មុខ​នេះ អ្នក​នាង ទេព បូព្រឹក្ស នឹង​នាំ​យក​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ នៅ​មុខ​ទស្សនិកជន​ដែល​មាន​ចំនួន​ដល់​ទៅ​ជាង ២ ម៉ឺន​នាក់​សម្រាប់​ការ​សម្ដែង​នៅ​ទីក្រុង ម៉ានីឡា ប្រទេស​ហ្វីលីពីន ក្នុង​កម្មវិធី ROUND FESTIVAL។

នេះ​ជា​បេសកកម្មនៃ​ការ​នាំ​យក​អត្តសញ្ញាណ​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ ហើយ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន ព្រោះ​ជា​ការ​ដាក់​ឈ្មោះ​ប្រទេស លើ​វេទិកា​អន្តរជាតិ ជា​ឱកាស​បើក​បង្ហាញ​ភាព​ល្បី​រន្ទឺ​របស់​ខ្មែរ​ឱ្យ​ពិភពលោក​បាន​ស្គាល់។ ការ​ពាំ​នាំ​យក​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ​ដាក់​បញ្ចូល​ក្នុង​ចម្រៀង ហើយ​សម្ដែង​លើ​វេទិកា​អន្តរជាតិ​ដែល​មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ គិត​ទៅ​ថា​អស្ចារ្យ​កម្រិត​ណា។

រាល់​ការ​រៀប​ចំ​ឈុត​ឆាក​សម្ដែង​របស់​តារា​ស្រី​រូប​នេះ មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក តែង​បាន​ធ្វើ​ឱ្យ​មនុស្ស​មិន​តិច​នាក់​លាន់​មាត់​កោត​សរសើរ​ពី​គំនិត​នៃ​ការ​ច្នៃ​ប្រតិដ្ឋ ការ​លះបង់​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ពេល​វេលា និង​លុយ​កាក់ ដ្បិត​ចង់​បង្ហាញ​សិល្បៈ​នៃ​វប្បធម៌​របស់​ខ្មែរ​ឱ្យ​បាន​ល្អ​បំផុត។ ការ​លះ​បង់​របស់​អ្នក​នាង គួរ​ទទួល​បាន​ការ​កោត​សរសើរ មិន​មែន​ជា​ការ​រិះ​គន់ បន្ទុះ​បង្អាប់​បែប​អវិជ្ជមាន ក្នុង​ន័យ​ជាន់​ពន្លិច​ណា​មួយ​នោះ​ទេ។

ជា​មួយ​គ្នា អ្នក​នាង ទេព បូព្រឹក្ស បាន​ធ្វើ​ការ​ចែក​រំលែក និង​បង្ហោះ​សារ​ដូច្នេះ​ថា៖ «សង្ឃឹមថានេះជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង នឹង ភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ សូមអរគុណ»។

គួរ​ឱ្យ​ដឹង​ថា អ្នក​នាង ទេព បូព្រឹក្ស ជា​តារា​ចម្រៀង​មួយ​រូប​ដែល​តែង​បញ្ចូល​សិល្បៈ​ខ្មែរ និង​សហសម័យ​បែប​ច្នៃ​ប្រតិដ្ឋ ហើយ​បទ​ចម្រៀង​អ្នក​នាង​ធ្លាប់​ធ្វើ និង​ទទួល​បាន​ជោគជ័យ​ក្រាស់​ក្រែល​មាន​ដូច​ជា ៖ បទ ទេវរាជ យុទ្ធ​សង្គ្រាម និង វីរនារី ជា​ដើម ហើយ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​តារា​ស្រី​រូប​នេះ​គឺ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ជី ដេវីត ដែល​ជា​ស្វាមី៕

រូបភាព ៖ ទេព បូព្រឹក្ស

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា