បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាណិតណាស់! បេក្ខភាព The Voice Kids Cambodia រ៉ន ណាវី លាចាកលោក ដោយសារគ្រោះថ្នាក់​ចរាចរណ៍

អាណិតណាស់! បេក្ខភាព The Voice Kids Cambodia រ៉ន ណាវី លាចាកលោក ដោយសារគ្រោះថ្នាក់​ចរាចរណ៍

តារា​ចម្រៀង​វ័យ​ក្មេង រ៉ន ណាវី ដែល​ជា​បេក្ខភាព The Voice Kids Cambodia បាន​លា​ចាក​ទាំង​វ័យ​ក្មេង​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ តារា​ចម្រៀង​សំឡេង​ផ្អែម​ដែល​មក​ពី​ទឹកដី​កំពង់ស្ពឺ​ និង​ជា​បេក្ខភាព Top កំពូល​ក្នុង​កម្មវិធី The Voice Kids Cambodia រដូវកាលទី ៣ រ៉ន ណាវី បាន​លា​ចាក​លោក គ្មាន​ថ្ងៃ​ត្រឡប់ ត្រឹម​វ័យ ១៥ ឆ្នាំ។

Advertisement

រ៉ន ណាវី ដែល​ជា​ប្អូន​ស្រី​របស់ រ៉ន ចាន់ឌីន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រាត្រី​ថ្ងៃ ១៦ ខែ​មីនា ឆ្នាំ ២០២៦ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នា​មន្ទីរពេទ្យ​១ ថ្ងៃ និង​បាត់បង់​ជីវិត​នា​យប់​ថ្ងៃ​ទី ១៧ ឈាន​ចូល​ទី​១៨ ខែ​មីនា ឆ្នាំ ២០២៦ នេះ ដោយសារ​ប៉ះពាល់​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ។

ខណៈ​ដែល​ប្អូន​ស្រី​បាន​លា​ចាក​លោក​ទាំង​វ័យ​ក្មេង​កញ្ញា រ៉ន ចាន់ឌីន បាន​បង្ហោះ​សារ​ទាំង​ក្ដុកក្ដួល បង្ហាញ​ពី​ការ​អាឡោះអាល័យ និង​ក្ដី​ស្រលាញ់​ដែល​មាន​ចំពោះ​គ្នា​រវាង​បង​ប្អូន​ស្រី​ទាំង ២ ជា​ពន់ពេក ដ្បិត​អី​អ្នក​ទាំង ២ លែង​បាន​ជួប​មុខ​គ្នា​ជា​រៀង​រហូត​ហើយ​នោះ។ អ្នក​សិល្បៈ​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ រ៉ន ចាន់ឌីន ដោយសារ​ការ​បាត់បង់​ដ៏​ធំ​មួយ​នេះ។

គួរ​បញ្ជាក់​ថា​គ្រួសារ​តារា​ចម្រៀង រ៉ន ចាន់ឌីន ថ្មី​ៗ​នេះ​ក៏​ទើប​ជួប​បញ្ហា​ធ្ងន់ធ្ងរ​១ ដែរ ហើយ​ទើបតែ​ដោះ​ស្រាយ​រួច គឺ​ប្អូន​ប្រុស​ត្រូវ​រង​ការ​ធ្វើ​បាប​នៅ​សាលា។ ក្រោយ​កើតហេតុ​រឿង​មិន​ល្អ​ផ្ទួន​ៗ​គ្នា មហាជន​មានតែ​ជូនពរ​ឲ្យ​តារា​ចម្រៀង​សំនៀង​ផ្អែម​ច្រៀង​បាន​ទាំង​បទ​សម័យ និង​បុរាណ​រូបនេះ រឹងមាំ​ឡើង បន្ត​ដំណើរ​ទៅ​មុខ​ទៀត៕

កញ្ញា រ៉ន ចាន់ឌីន

រូបភាព៖ Rorn Chandin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា