បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថាកម្មវិធី​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​លើកស្ទួយ​មុខ​មាត់​វិស័យ CAM-POP ឲ្យ​មាន​គុណភាព​ស្តង់ដារ​ខ្ពស់ ដើម្បី​បង្កើត​មោទនភាព​ជាតិ និង​ឆ្ពោះ​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។

Advertisement

«The Zero Project» គឺជា​កម្មវិធី Reality Survival ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ហើយ​នឹង​មាន​ការ​បង្ហាត់​បង្ហាញ​ពី​គ្រូ​បង្វឹក (Coaches) លំដាប់​អន្តរជាតិ​មក​ពី​ប្រទេស​កូរ៉េ រួម​ជា​មួយ​គ្រូ​បង្វឹក​ឆ្នើម​ៗ​របស់​កម្ពុជា។ ដោយ​ថ្មី​ៗ​នេះ គ្រូ​បង្វឹក ៣ រូប ត្រូវ​បាន The Zero Project បើក​បង្ហាញ​ជា​បណ្ដើរ​ៗ​ហើយ។

ក្នុង​នោះ​គ្រូ​បង្វឹក​ជា​ជនជាតិ​ខ្មែរ គឺ​តារា​រ៉េប Juvie Lin ក្នុង​នាម​ជា​គ្រូ​បង្វឹក​ផ្នែក Pop Rap របស់​កម្មវិធី។ Juvie មាន​បទ​ពិសោធន៍​ជាច្រើន​ឆ្នាំ រួម​ទាំង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ក្នុង​វិថី​ហ៊ីបហប។ Juvie នឹង​មក​ជួយ​បង្វឹក ព្រម​ទាំង​សម្រួច​សមត្ថភាព​បេក្ខជន The Zero Project ឲ្យ​កាន់តែ​ខ្លាំង ដើម្បី​ឈាន​ជើង​ទៅ​កាន់​ឆាក​លំដាប់​ពិភពលោក។ ប្រសិនបើ​អ្នក​ជឿជាក់​ថា​ខ្លួន​មាន​សមត្ថភាព​អាច​ក្លាយ​ជា​តារា Pop Rap ជំនាន់​ក្រោយ Juvie Lin រង់ចាំ​មើល​ការ​សម្ដែង​ដ៏​អស្ចារ្យ។

ចំណែក​គ្រូ​បង្ហាត់​រាំ និង​បំបែក​ក្បាច់​មកពី​ K-Pop ប្រចាំ SM Entertainment គឺ Sea Ni ។ Coach Sea Ni ជា​គ្រូបង្ហាត់​រាំ​ដ៏​មាន​បទពិសោធន៍​ខ្ពស់ និង​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​ចម្រៀង​ជាច្រើន មកកាន់ The Zero Project ដោយ SEA NI ជា:

  • FORMER DANCE TRAINER AT HYPE ENTERTAINMENT / BTS “idol” Music VDO
  • DANCE TRAINER / CHOREOGRAPHER AT SM ENTERTAINMENT
  • CHOREOGRAPHER OF NCT 127 / NCT Dream / NCT U / NCT WAYV
  • PERFORMANCE DIRECTOR / STAGE DIRECTOR

កន្លងមក SEA NI បាន​ដើរ Train World Tour នៅ​តាម​ប្រទេស​ធំ​ៗ​នានា​ដូចជា​សហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប កាណាដា​ជាដើម។ នា​ពេលនេះ Sea Ni បាន​មកដល់ The Zero Project ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ Cam-Popឲ្យ​ឈាន​ទៅ​កម្រិត​អន្តរជាតិ។

ចុងក្រោយ​ផលិតករ និង​គ្រូ​បង្វឹក​សំឡេង K-POP លោក Paul នឹង​មក​កាន់ The Zero Project។ Paul ជា​អ្នក​ជំនាញ​ពិតប្រាកដម្នាក់ដែលមានបទពិសោធន៍ជាង២០ ឆ្នាំ​ក្នុង​វិស័យ​តន្ត្រី​កូរ៉េ លោក Paul នាំ​មក​ចំណេះដឹង​ស៊ីជម្រៅ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​កម្មវិធី ។
Paul ជា​អ្នក​ជំនាញ​ផ្នែក​សិល្បៈ៖

  • Academic Excellence៖ អតីត​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​សំឡេង​បណ្ដុះបណ្ដាល​និស្សិត​ឆ្នើម​ផ្នែក​ល្ខោន​អូប៉េរ៉ា តន្ត្រី និង K-Pop។
  • Production Powerhouse៖ ថ្មីៗ​នេះ​បាន​បម្រើការ​ជា Recording Producer, Mixing និង Mastering Engineer សម្រាប់ Kpop។
  • ផលិតករ​តន្ត្រី​នៅ Blessing Music Studio។


គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី The Zero Project បើក​ទទួល​ពាក្យជា “GLOBAL AUDITION” ​ទាំង​ជនជាតិ​ខ្មែរ និង​ជន​បរទេស។ ការដាក់ពាក្យវគ្គទី១ តាម​អនឡាញ​របស់​កម្មវិធី The Zero Project ​ចាប់ផ្ដើម​កាលពី​ថ្ងៃ ១៨ ខែ​មីនា ឆ្នាំ ២០២៦ ម៉ោង ១០ ព្រឹក និង​ឈប់​ទទួលពាក្យ ថ្ងៃ ៣០ ខែ​មីនា ឆ្នាំ ២០២៦ ម៉ោង ៨ យប់៕

រូបភាព៖ THE ZERO PROJECT

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា