បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្ដីប្រពន្ធស្របច្បាប់! Tiffany និង Byun Yo Han ដឹកដៃគ្នាចុះអេតាស៊ីវិល មុនថ្ងៃរៀបការ

ប្ដីប្រពន្ធស្របច្បាប់! Tiffany និង Byun Yo Han ដឹកដៃគ្នាចុះអេតាស៊ីវិល មុនថ្ងៃរៀបការ

Tiffany សមាជិកក្រុម Girls’ Generation និងតារាសម្តែង Byun Yo Han បានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ ក្លាយជាប្តីប្រពន្ធស្របច្បាប់ នៅថ្ងៃទី២៧ ខែកុ​ម្ភៈនេះ ដ្បិតមិនទាន់បានរៀបចំពិធីមង្គល។  

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍របស់ TEAMHOPE ដែលជាទីភ្នាក់ងាររបស់ Byun Yo Han បានបញ្ជាក់ថា Tiffany និង Byun Yo Han ទើបតែបានចុះសំបុត្រអាពាហ៍ពិពាហ៍ ផ្អែកលើទំនុកចិត្តយ៉ាងជ្រាលជ្រៅ និងសេចក្តីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។

ទីភ្នាក់ងារនេះបានឱ្យដឹងបន្ថែមថា៖ “នាពេលបច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានលម្អិតច្បាស់លាស់អំពីកាលបរិច្ឆេទ ឬទីកន្លែងរៀបចំពិធីមង្គលការនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេកំពុងពិចារណារៀបចំពិធីមង្គលការតូចមួយក្នុងទម្រង់ជាកម្មវិធីសាសនានៅព្រះវិហារ ជាមួយក្រុមគ្រួសារនៅពេលក្រោយ”។

ក្នុងពេលដែលអ្នកទាំងពីរកំពុងចាប់ផ្តើមជំពូកថ្មីនៃជីវិត ពួកគេនឹងចងចាំនូវរាល់ការគាំទ្រ ការលើកទឹកចិត្ត និងសេចក្តីស្រឡាញ់ដែលពួកគេបានទទួល ហើយនឹងខិតខំតបស្នងទៅវិញតាមរយៈរូបភាពដែលមានភាពចាស់ទុំជាងពេលមុនៗ” TEAMHOPE បន្តដូច្នេះ។

សូមរំឭកថាកាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅថា តារាប្រុសវ័យ ៣៩ឆ្នាំ និងតារាស្រីវ័យ ៣៦ឆ្នាំ បានសម្រេចទម្លាយថា ពួកគេកំពុងទាក់ទងមើលចិត្តគ្នា​ ព្រមទាំងមានគម្រោងរៀបអាពាហ៍ពិពាហ៍ផងដែរ ដោយស្នេហាមួយនេះបានចាប់ផ្ដើមឡើង នៅពេលដែលអ្នកទាំងពីរបានសម្ដែងរួមគ្នាក្នុងរឿង Uncle Samsik នៅឆ្នាំ ២០២៤។

Byun Yo-han ធ្លាប់បានចែករំលែកនៅលើបណ្តាញសង្គមថា៖ “ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលល្អជាងមុន នៅពេលដែលខ្ញុំនៅក្បែរនាង ហើយការដែលបានឃើញស្នាមញញឹមរបស់នាង បានធ្វើឱ្យបេះដូងដ៏ហត់នឿយរបស់ខ្ញុំមានភាពកក់ក្តៅឡើងវិញ។ ខ្ញុំបានជួបមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ហើយ”។

ចំណែកឯ Tiffany Young ក៏ធ្លាប់និយាយដែរថា៖ “បច្ចុប្បន្ននេះ ខ្ញុំកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាដ៏មុតមាំជាមួយមនុស្សម្នាក់ដែលខ្ញុំមានគម្រោងនឹងរៀបការជាមួយ ហើយគាត់គឺជាមនុស្សម្នាក់ដែលផ្តល់ឱ្យនាងខ្ញុំនូវភាពកក់ក្តៅក្នុងចិត្ត។ គាត់ជួយឱ្យខ្ញុំមើលឃើញពិភពលោកក្នុងផ្លូវវិជ្ជមាន និងពោរពេញដោយក្តីសង្ឃឹម”។

គួរឱ្យដឹងផងដែរថា Tiffany គឺជាសមាជិកដំបូងគេបង្អស់នៃក្រុម Girls’ Generation ដែលបានរៀបការ ខណៈដែល Sooyoung កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាយូរអង្វែងជាមួយតារាសម្តែង Jung Kyung Ho៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា