បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង “NEW WAV” ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង “IF I” ជាបទចម្រៀងភាសាអង់គ្លេសដំបូងរបស់ពួកគេ។

Advertisement

ស្របគ្នានេះពួកគេបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្លួនឯងដោយបានដណ្តើមចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងជាមួយនឹងបទ “IF I” ក្នុងកម្មវិធី ‘M Countdown’ ក្នុងរយៈពេល ៦ ឆ្នាំរាប់ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ។ ជ័យជម្នះត្រូវបានរាប់ថាជាភាពជោគជ័យដ៏មានអត្ថន័យបំផុតសម្រាប់ក្រុមទាំងមូល ព្រោះនេះជាលើកដំបូងបង្អស់ដែលសមាជិកទាំងអស់បានឡើងទទួលពានរង្វាន់ដោយផ្ទាល់នៅលើឆាកផ្សាយផ្ទាល់។

យោងតាមសារព័ត៌មាន The Chosun Daily បន្ទាប់ពីទទួលបានពានរង្វាន់ភ្លាមៗសមាជិកក្រុម TREASURE បានសម្តែងក្តីរំភើប និងអារម្មណ៍កំរើកចិត្តនៅលើឆាកថា “ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ TREASURE MAKER (ឈ្មោះអ្នកគាំទ្រផ្លូវការ) ដែលតែងតែនៅក្បែរពួកយើង និងសូមអរគុណដល់ផលិតករប្រតិបត្តិលោក Yang Hyun-suk ដែលបាននិពន្ធបទចម្រៀងដ៏អស្ចារ្យមួយនេះឡើង។ ពួកយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមចម្រៀងមួយដែលស្ថិតក្នុងចងចាំរបស់ប្រជាជនគ្រប់រូបជានិច្ច។”

ការវិលត្រឡប់មកវិញជាមួយអាល់ប៊ុម “NEW WAV” លើកនេះក៏បានបង្ហាញពីភាគជោគជ័យរបស់អ្នកទាំង ១០ ក្នុងការបោះជំហានចូល «ជំពូកទីពីរ» នៅក្នុងវិស័យនេះផងដែរ។ លើសពីនេះអាល់ប៊ុមមួយនេះគឺជាចំណុចរបត់ដ៏សំខាន់មួយរបស់ក្រុម ព្រោះរាល់​បទ​ចម្រៀងទាំងអស់សុទ្ធត្រូវបានផលិតឡើងជាតន្ត្រី Hip-Hop យ៉ាងពិតប្រាកដជារសនិយមរបស់ TREASURE ផ្ទាល់។

គួរបញ្ជាក់ផងដែរថា តាមរយៈអាល់ប៊ុមថ្មីនេះ ក្រុម TREASURE មិនត្រឹមតែទទួលបានជោគជ័យលើកម្មវិធីទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានឈានដល់កម្រិតកំពូលថ្មីមួយទៀត ដោយបានក្លាយជា “អ្នកលក់អាល់ប៊ុមបានលានបន្ទះ (Million-Seller)” លើកដំបូង ព្រមទាំងបានគ្រប់គ្រងតំណែងកំពូលរហូតដល់ទៅ ៤ លើតារាងអាល់ប៊ុមប្រចាំសប្តាហ៍ Oricon និង Billboard Japan របស់ប្រទេសជប៉ុនទៀតផង។ មិនត្រឹមប៉ុណ្ណេះ TREASURE បានបង្កើតកំណត់ត្រាសម្រាប់ក្រុមដោយមាន MV ទទួលបានអ្នកទស្សនា 100M លឿនជាងគេ និងជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានអ្នកទស្សនា 100M លឿនជាងគេផងដែរ៕

រូបភាព៖ Trouble Maker International

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា