នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ UNICEF កូរ៉េ ក្នុងទីក្រុងសេអ៊ូល ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់កុមារ និងយុវជននៅទូទាំងពិភពលោក។
Advertisement
Together for Tomorrow គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសកលដែលបានចុះហត្ថលេខានៅទីក្រុងញូវយ៉ក កាលពីខែតុលាឆ្នាំ ២០២៥ កន្លងទៅ រវាង UNICEF កូរ៉េ ទីស្នាក់ការកណ្តាលអង្គការ UNICEF និងផលិតកម្ម BigHit Music។ យុទ្ធនាការនេះមានគោលបំណងបង្កើតសង្គមមួយដែលគាំទ្រ និងផ្ដល់ឱកាសឱ្យយុវជនអាចបញ្ចេញអារម្មណ៍របស់ខ្លួនបានដោយសេរី ក៏ដូចជា អាចស្វែងរកជំនួយសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត។
លោកស្រី Jo Mi Jin អគ្គលេខាធិការនៃគណៈកម្មាធិការ UNICEF កូរ៉េ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃបញ្ហានេះ ដោយកត់សម្គាល់ថា កុមារ និងយុវជនម្នាក់ក្នុងចំណោម ៧ នាក់នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងការលំបាកផ្នែកសុខភាពផ្លូវចិត្ត។