បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០​ ឆ្នាំក្នុងបញ្ជី “Forbes 30 Under 30” នៅអាស៊ីដោយលោកបានក្លាយជាសិល្បករចិនតែម្នាក់គត់ដែលបានជាប់ក្នុងបញ្ជីមួយនេះ។

Advertisement

ផ្អែកតាមសារព័ត៌មាន Dahe News ការជាប់ឈ្មោះក្នុងបញ្ជី Forbes នេះបានក្លាយសក្ខីភាពបញ្ជាក់ថាលោកមិនមែនត្រឹមតែជាតារាសម្តែង ឬតារាចម្រៀងមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច និងសង្គម តាមរយៈការធ្វើជំនួញ និងការលេងកីឡាអាជីព (ប្រណាំងឡាន) ផងដែរ។

ទន្ទឹមគ្នានេះតាមរយៈការស្រាវជ្រាវទិន្នន័យពាណិជ្ជកម្ម (Tianyan_cha) ក្រៅពីក្រុមហ៊ុនសិល្បៈ តារាប្រុស Wang Yibo ក៏មានក្រុមហ៊ុនពាក់ព័ន្ធនឹងឈ្មោះរបស់លោកចំនួន ៤ ក្រុមហ៊ុនទៀត ក្នុងនោះមាន ៣ ក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មដូចជា Beijing Boyuan Culture Technology Co., Ltd., Tianjin Horizon Network Technology Co., Ltd., និង Shanghai Yibo Culture Media Studio ដែលធ្វើការទៅលើផ្នែកបច្ចេកវិទ្យា វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងទីក្រុង Beijing, Tianjin និង Shanghai។

ស្របគ្នានេះ ក្នុងនាមជាប្រធានផ្នែក និងម្ចាស់ភាគហ៊ុនធំរហូតដល់ ៧០% នៅក្នុង Tianjin Horizon Network Technology Co., Ltd., តារាសម្ដែង Wang Yibo បានដាក់ពាក្យសុំចុះបញ្ជីការបង់សិទ្ធិ ឬការពារម៉ាកសញ្ញា (Trademark) លើឈ្មោះផ្ទាល់ខ្លួនរបស់លោកជាច្រើនដូចជាទម្រង់ឈ្មោះចិនដូចជា “王一博”, “耶啵” (ឈ្មោះហៅក្រៅ), និង “WANGYIBO” (ឈ្មោះអក្សរឡាតាំង)។ ការចុះបញ្ជីនេះគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ ដូចជា មធ្យោបាយដឹកជញ្ជូន ឧបករណ៍បំភ្លឺ/ម៉ាស៊ីនត្រជាក់ និងឧបករណ៍តន្ត្រីជាដើម ហើយម៉ាកសញ្ញាមួយចំនួនក៏ត្រូវបានចុះបញ្ជីជោគជ័យរួចរាល់ហើយដែរ។ ការក្តោបក្តាប់បាននូវសមិទ្ធផលដ៏អស្ចារ្យទាំងពីរនេះ បានលាតត្រដាងឱ្យឃើញថា Wang Yibo មិនមែនត្រឹមតែជាតារាសម្ដែងដែលមានប្រជាប្រិយភាពនោះទេ ប៉ុន្តែលោកគឺជាសិល្បករពហុជំនាញដ៏មានឥទ្ធិពល និងជាសហគ្រិនវ័យក្មេងដ៏វៃឆ្លាតម្នាក់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថានៅក្នុងវិស័យកម្សាន្តខ្នាតធំដូចជាប្រទេសចិន ការចុះបញ្ជីឈ្មោះខ្លួនឯង ឬឈ្មោះហៅក្រៅឱ្យទៅជា “ម៉ាកសញ្ញាស្របច្បាប់” (Registered Trademark) គឺជារឿងសំខាន់ណាស់។ វាធ្វើឡើងដើម្បីការពារកុំឱ្យអ្នកដទៃ ឬក្រុមហ៊ុនផ្សេងលួចយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីផលិតរបស់របរលក់ដូរ ឬធ្វើអាជីវកម្មរកស៊ីដោយគ្មានការអនុញ្ញាត (ការពារការរំលោភសិទ្ធិបុគ្គល)។ ម្យ៉ាងទៀត វាក៏ត្រៀមលក្ខណៈសម្រាប់ការបង្កើតប្រភពចំណូល ឬផលិតផលផ្ទាល់ខ្លួនរបស់លោកនាពេលអនាគតផងដែរ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា