បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់ក្បាច់គុនមុនពេលថត។

Advertisement

វត្តមានចូលរួមរបស់ Yang Yang​ ​អមដោយរបួសនេះ​ បានបង្ករការព្រួយបារម្ភពីសំណាក់ក្រុមអ្នកគាំទ្រ Yang Mao​។ យ៉ាងណាមិញ តារាប្រុសវ័យ ៣៤ ឆ្នាំបានឡើងលើឆាកដើម្បីថ្លែងអំណរគុណ និងពន្យល់ពីស្ថានភាពឱ្យអ្នកគាំទ្រឱ្យបានថា លោកបានជួបគ្រោះថ្នាក់បណ្ដាលឱ្យបាក់ឆ្អឹង ប៉ុន្តែបច្ចុប្បន្នរបួសកំពុងស្ថិតក្នុងដំណាក់កាលព្យាបាល ខណៈអាការៈកាន់តែប្រសើរឡើងជាលំដាប់ ហើយជិតនឹងជាសះស្បើយជាធម្មតាវិញហើយ។

បន្ថែមពីនេះ ក្រោយចប់កម្មវិធី Yang Yang ក៏បានបង្ហោះសារតាមរយៈគណនី Weibo ផ្ទាល់ខ្លួន ដើម្បីអរគុណដល់អ្នកគ្រប់គ្នាដែលបានមកចូលរួម ក៏ដូចជាអ្នកដែលបារម្ភពីរបួសរបស់លោកផងដែរ ថា៖ “ថ្ងៃនេះអ្នកគ្រប់គ្នាហត់នឿយខ្លាំងណាស់។ អរគុណពិតមែន។ ខ្ញុំរីករាយខ្លាំងណាស់ដែលបានជួបអ្នកទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកគ្រប់គ្នានឹងមើលថែខ្លួនឯងផង។ អាការបាក់ឆ្អឹងគឺជាគ្រោះថ្នាក់ចៃដន្យ ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាលហើយ មិនបាច់បារម្ភទេ”។

តួឯកប្រុសក្នុងរឿង “Fireworks of My Heart” បន្តទៀតថា “រាល់ការក្រើនរំឭក និងការបារម្ភដែលអ្នកគ្រប់គ្នាបានប្រាប់មក ខ្ញុំចាំទុកទាំងអស់ ហើយខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អ។ ទោះបីជាបានជួបគ្នាត្រឹមតែរយៈពេលខ្លី ប៉ុន្តែខ្ញុំអាចទទួលអារម្មណ៍បាននូវកម្លាំងចិត្តដែលអ្នកគ្រប់គ្នាផ្តល់ឱ្យ។ ឥឡូវនេះភារកិច្ចរបស់ខ្ញុំគឺ ផ្ដោតលើតួអង្គ និងការព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់គ្រប់ឈុតឆាកដែលត្រូវសម្ដែង”។

មុននឹងបញ្ចប់ Yang Yang បានសរសេរថា៖ “សូមឱ្យអ្នកគ្រប់គ្នាធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាព ដល់ផ្ទះដោយសុខសាន្ត ហើយយើងនឹងរង់ចាំការជួបគ្នាម្ដងទៀតឱ្យកាន់តែប្រសើរជាងមុន តាមរយៈស្នាដៃរបស់ខ្ញុំ”។

គួរឱ្យដឹងផងដែរថា Bu Rang Jiang Shan គឺជារឿងភាគបុរាណប្រវត្តិសាស្ត្រខ្នាតធំពីផលិតកម្ម Tencent ផ្អែកតាមប្រលោមលោករបស់អ្នកនិពន្ធ Zhi Bai ដោយមានការចូលរួមសម្ដែងពី Zhou Jieqiong, Zhai Zilu និង Xie Haoran ជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា