បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុសរូបនេះ។

Advertisement

ពួកគេបានរួមគ្នាបរិច្ចាគអាហារឆ្មាជិត ៤ តោនទៅដល់ឆ្មាអនាថាដែលរស់នៅក្នុងបរិវេណសាកលវិទ្យាល័យចំនួន ៧៦ នៅទូទាំងប្រទេស។ សកម្មភាពសប្បុរសធម៌មួយនេះបានស្ដែងឱ្យឃើញថាក្ដីស្រឡាញ់របស់ពួកគេមិនត្រឹមតែបង្ហាញតាមរយៈការគាំទ្រស្នាដៃសិល្បៈរបស់ ZIYU ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏ត្រូវមានចំណែកជួយទៅដល់សង្គមផងដែរមិនថាជាមនុស្ស ឬសត្វនោះឡើយ។   

ជាការពិតសម្រាប់ ZIYU ក៏តែងតែបង្ហាញគម្រូល្អទៅដល់អ្នកគាំទ្ររបស់លោកតាមរយៈការរួមចំណែកក្នុងការងារសង្គមជាយូរមកហើយចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងសិល្បៈរហូតដល់ពេលនេះ។ បច្ចុប្បន្ននេះឥទ្ធិពល និងភាពល្បីល្បាញរបស់លោកកាន់រីកសាយខ្លាំងឡើងយ៉ាងណាក៏ដោយ ក៏លោកមិនដែលឡើយនូវការផ្សព្វផ្សាយក្ដីស្រឡាញ់តាមរយៈការលើកទឹកចិត្តឱ្យមនុស្សឱ្យយកចិត្តទុកដាក់ឱ្យច្រើនទៅសកម្មភាពសប្បុរសធម៌។ លោកចង់បង្ហាញទៅកាន់អ្នកគាំទ្រថា “នៅពេលដែលយើងទទួលបានភាពជោគជ័យ យើងគួរតែជួយអ្នកដទៃ” តាមរយៈសកម្មភាពណាមួយ។

ក្រោមឥទ្ធិពលរបស់ ZIYU ផ្ទាល់​ ក្រៅពីការបរិច្ចាគចំណីឆ្មាហើយក្នុងឱកាសថ្ងៃកំណើតហើយ ក្រុមអ្នកគាំទ្រ YUNI បានស្ដែងឱ្យឃើញថាមពលវិជ្ជមានដល់សង្គមតាមរយៈសកម្មភាពមួយចំនួនទៀតដូចជាបរិច្ចាគសម្ភារចំនួន ២ តោនទៅកាន់ស្ថានីយជួយសង្គ្រោះសត្វ Qingdao Lingling ព្រមទាំងបានចូលរួមឧបត្ថម្ភការចិញ្ចឹមខ្លាឃ្មុំ Bruce នៅសួនសត្វ Hongshan ផងដែរ។ លើសពីនេះពួកគេបានគាំទ្រការអភិវឌ្ឍសង្គម និងសុខភាពដោយរៃអង្គាសថវិកាបានជាង ២៧៥ ០០០ យ័នសម្រាប់ “គម្រោងជំនួយដល់ការស្ដាប់” និងបានបរិច្ចាគថវិកាជាង ៥០៩ ០០០ យ័នទៅកាន់ទីក្រុងហុងកុងរួមជាមួយការជួយសង្គ្រោះជនងាយរងគ្រោះ និងស្ត្រីដោយបរិច្ចាគអាវរោមចំនួន ២៣៨ អាវទៅកាន់តំបន់ត្រជាក់ Yushu និងបានបរិច្ចាគថវិកាចំនួន ៧,៦០០ យ័នទៅឱ្យគម្រោង “Go Mulan” ក្នុងឱកាសទិវានារីអន្តរជាតិដើម្បីគាំទ្រដល់ស្ត្រីផងដែរ។

ចាប់ផ្តើមពីបេះដូងមនុស្សម្នាក់រហូតបង្កើតបានជាកម្លាំងសាមគ្គីរបស់មនុស្សមួយក្រុមធំ ពីបំណងប្រាថ្នាដ៏សាមញ្ញ ទៅជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃរាប់មិនអស់។ ក្តីស្រឡាញ់ និងទឹកចិត្តសប្បុរសដែលឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក រវាង ZIYU និងក្រុមអ្នកគាំទ្រ YUNI បានបង្ហាញយ៉ាងច្បាស់ថាឥទ្ធិពលវិជ្ជមានរបស់សិល្បករម្នាក់ពិតជាអាចបង្កើតភាពកក់ក្តៅ និងក្តីសង្ឃឹមដ៏អស្ចារ្យដល់សង្គមជាតិទាំងមូល៕

រូបភាព៖ 兔子喵

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា