នៅក្នុងពិធី Actor Awards 2026 ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែកុម្ភៈនេះ Law Roach ដែលជា Stylist ផ្ទាល់ខ្លួនរបស់ Zendaya បានទម្លាយថា តារាស្រីបានរៀបការជាមួយនឹងមិត្តប្រុស Tom Holland រួចរាល់ហើយ។

នៅក្នុងពិធី Actor Awards 2026 ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែកុម្ភៈនេះ Law Roach ដែលជា Stylist ផ្ទាល់ខ្លួនរបស់ Zendaya បានទម្លាយថា តារាស្រីបានរៀបការជាមួយនឹងមិត្តប្រុស Tom Holland រួចរាល់ហើយ។

ជាក់ស្ដែង ដំណឹងនេះត្រូវបានទម្លាយដោយ Law Roach ដែលជា Stylist ផ្ទាល់ខ្លួនរបស់ Zendaya នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Access Hollywood ដោយលោកនិយាយថា៖ “អាពាហ៍ពិពាហ៍បានកើតឡើងរួចហើយ។ អ្នកខកខានវាហើយ”។
ទន្ទឹមគ្នានេះ នៅពេលដែលអ្នកកាសែតសួរបញ្ជាក់ថា តើវាជាការពិតទេ លោកបានឆ្លើយតបវិញថា៖ “វាជាការពិតបំផុត”។
ជាក់ស្ដែង កាលពីឆ្នាំ ២០២៥ កន្លងទៅ ធ្លាប់មានពាក្យចចាមអារ៉ាមថា Zendaya និង Tom Holland បានភ្ជាប់ពាក្យជាមួយគ្នា ក្រោយពីតារាស្រីវ័យ ២៩ឆ្នាំបានពាក់ចិញ្ចៀនពេជ្រ ៥ ការ៉ាត់នៅលើម្រាមដៃនាងខាងឆ្វេង ចូលរួមកម្មវិធី Golden Globe Awards 2025។ ក្រោយមកទើប តារាប្រុសកើតឆ្នាំ ១៩៩៦ បានបញ្ជាក់ពីការភ្ជាប់ពាក្យ នៅក្នុងព្រឹត្តិការណ៍មួយ ដោយលោកបានប្រាប់ឱ្យអ្នកកាសែតម្នាក់ ហៅ Zendaya ថាជា “គូដណ្តឹង” របស់គាត់ជំនួសឱ្យពាក្យថា “មិត្តស្រី”។
គួររំឭកពីប្រវត្តិស្នេហារបស់តារាសម្ដែងទាំងគូថា អ្នកទាំងពីរបានជួបគ្នាជាលើកដំបូង នៅពេលដែលសម្ដែងរឿង Spider-Man: Homecoming ក្នុងឆ្នាំ ២០១៦។ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ជារឿយៗ មុននឹងគូស្នេហ៍មួយនេះចេញមកបញ្ជាក់ជាផ្លូវការ នៅក្នុងឆ្នាំ ២០២១។
កន្លងមក Law Roach ក៏ធ្លាប់បង្ហើបឱ្យសារព័ត៌មាន E! News ដឹង អំពីអាពាហ៍ពិពាហ៍សម្ងាត់មួយនេះដែរថា Zendaya នឹងក្លាយជា “កូនក្រមុំសម្ងាត់” ខណៈលោកនិយាយទៀតថា តារាទាំងគូស្រឡាញ់គ្នាខ្លាំង អស់ពេលជាយូរមកហើយ៕

