បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ZEROBASEONE បញ្ចប់ការប្រគំតន្ត្រីចុងក្រោយទាំងទឹកភ្នែកក្នុងនាមជាក្រុមសមាជិក ៩ នាក់

ZEROBASEONE បញ្ចប់ការប្រគំតន្ត្រីចុងក្រោយទាំងទឹកភ្នែកក្នុងនាមជាក្រុមសមាជិក ៩ នាក់

ថ្មីៗនេះក្រុមចម្រៀងបុរស ZEROBASEONE (ZB1) បានបញ្ចប់ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដ៏អស្ចារ្យក្រោមចំណងជើងថា ‘HERE AND NOW’ នៅពហុកីឡដ្ឋាន KSPO Dome កាលពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា។ ព្រឹត្តិការណ៍នេះគឺជាការសម្តែងរួមគ្នាជាលើកចុងក្រោយក្នុងសមាសភាពសមាជិកទាំង ៩ នាក់ មុនពេលក្រុមត្រូវរៀបចំរចនាសម្ព័ន្ធថ្មី។

Advertisement

យោងតាមកិច្ចសន្យាសកម្មភាពជាក្រុម ឬ​ Project Group Contract សមាជិក ៥ នាក់រួមមាន Sung Han Bin, Kim Ji Woong, Seok Matthew, Kim Tae Rae និង Park Gun Wook នឹងបន្ដនៅជាក្រុមជា ZEROBASEONE  ខណៈដែល ៤ នាក់ទៀតដូចជា Zhang Hao, Ricky, Kim Gyu Vin និង Han Yu Jin នឹងត្រូវត្រឡប់ទៅកាន់ក្រុមហ៊ុន YH Entertainment វិញ។

សម្រាប់សំបុត្រប្រគំតន្រ្ដីរយៈពេលទាំង ៣ ថ្ងៃត្រូវបានគេរាយការណ៍ថាបានលក់ដាច់អស់គ្មានសល់ដោយបានបិទបញ្ចប់ដំណើរទេសចរណ៍ពិភពលោកឆ្នាំ ២០២៥ ក្នុងនាមក្រុមមានសមាជិក ៩ នាក់ និងទាក់ទាញអ្នកចូលរួមសរុបប្រមាណ ១៥ ម៉ឺននាក់។ ក្នុងនោះក្រៅពីបទចម្រៀងល្បីៗពីកម្មវិធី Boys Planet ក្រុម ZB1 ក៏បានបញ្ចេញបទចម្រៀងថ្មី Love for Calips ជាលើកដំបូង និងបញ្ចប់ដោយបទ In Bloomដែលតំណាងឱ្យការចាប់ផ្តើមជំពូកថ្មី។ នេះបើយោងតាមគេហទំព័រ Allkpop។

គួរឱ្យកត់សម្គាល់ថាចាប់តាំងពីបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាមួយនឹងបទចម្រៀងដែលពោរពេញដោយអត្ថន័យ ZEROBASEONE បានសាងកេរ្តិ៍ឈ្មោះ និងឥទ្ធិពលក្នុងវិស័យ K-pop មិនតិចនោះទេដែលគេឱ្យឈ្មោះថាជាមុខមាត់នៃ K-pop ជំនាន់ទី ៥ ដោយបានបំបែកកំណត់ត្រាពិភពលោកជាក្រុមដំបូងគេដែលលក់អាល់ប៊ុមដំបូងដាច់លើសលានច្បាប់ត្រឹមថ្ងៃដំបូង រហូតឈានដល់ការក្លាយជាម្ចាស់ពានរង្វាន់សិល្បករចំណូលថ្មីឆ្នើម (Rookie Grand Slam) ពីគ្រប់កម្មវិធីប្រគល់ពានធំៗក្នុងប្រទេសកូរ៉េផងដែរ។

គួរបញ្ជាក់ផងដែរថា ZEROBASEONE គឺជាក្រុមដែលបង្កើតឡើងតាមរយៈកម្មវិធី Survival Show  “Boys Planet” របស់ស្ថានីយទូរទស្សន៍ Mnet។ ជាទូទៅក្រុមដែលកើតចេញពីកម្មវិធីបែបនេះមិនមែនជាក្រុមអចិន្ត្រៃយ៍ឡើយ ប៉ុន្តែគឺជាក្រុមដែលធ្វើការរួមគ្នាក្នុងរយៈពេលកំណត់មួយដែលគេហៅថា Project Group៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា